ទំព័រដើម ព័ត៌មានជាតិ ធ្លាក់មនុស្សពីលើអាគារ២៥ជាន់ផ្អើលមនុស្សទាំងយប់នៅក្រុងប៉ោយប៉ែត 

ធ្លាក់មនុស្សពីលើអាគារ២៥ជាន់ផ្អើលមនុស្សទាំងយប់នៅក្រុងប៉ោយប៉ែត 

ព័ត៌មាន សន្តិសុខ

0 មត្តិ

បន្ទាយមានជ័យ÷ បុរសម្នាក់ទំនងជាជនជាតិ ឥណ្ឌូនេស៊ី ម្នាក់អាយុ២៤ឆ្នាំ បានធ្លាក់ពីលើអាគារ មានកំពស់២៥ជាន់ដែលជាអាគាររបស់ក្រុមជនជាតិចិនបើកល្បែងអនឡាញ ស្ថិតក្នុងភូមិ ក្បាលស្ពាន១សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅកំឡុងម៉ោង១ រំលងអាធ្រាត្រយប់ឈានចូល ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣សម្លេងស្នូតែបឹបចេញពីជាន់ទី៦ នៃអាគារអនឡាញចិនពេលនោះ ស្រាប់តែមានការផ្អើលឆោឡោ ហើយក្រុមសន្តិសុខ របស់ក្រុមហ៊ុន ក្រោនរីសត បានមកដល់ ធ្វើអន្តរាគមន៍ភ្លាមៗ មិនឲ្យមនុស្ស ចេញចូល កន្លែងកើតហេតុទេ ។ បន្ទាប់ពីដឹកយក ជនរងគ្រោះចេញផុតពីកន្លែងកើតហេតុហើយទើប ពួកគេបើកផ្លូវ ឲ្យបុគ្គលិកចេញ ចូលធម្មតាវិញ ។

មន្ត្រីពេទ្យ ប្រចាំគ្លីនិកឯកជនម្នាក់បានឲ្យដឹងថា ជនរងគ្រោះមានស្នាម របួសធ្ងន់ធ្ងរផ្នែក លលាក្បាល និងដៃ ត្រូវបានបាក់ ដោយស្ថានការធ្ងន់ធ្ងរ លោកមិន ទទួលឲ្យសង្គ្រោះទេ ហើយ រថយន្តក្រុមហ៊ុន បានបន្តដឹក ជនរងគ្រោះទៅ សង្គ្រោះនៅ ពេទ្យបង្អែកដីថ្មី ។

មន្ត្រីពាក់ព័ន្ធ ពេទ្យបង្អែកដីថ្មី នាព្រឹកថ្ងៃទី២៨ខែ មិថុនា ឆ្នាំ២០២៣ ដំបូងឡើយ ហាក់មានចេតនា បិទបងព័ត៌មាន ជុំវិញករណី ជនបរទេស ធ្លាក់ពីលើ អាគារ ល្បែងអនឡាញខុសច្បាប់ខាងលើ ប៉ុន្តែក្រោយមក ទើបទម្លាយថា មានជនបរទេស ម្នាក់រងរបួសធ្ងន់ធ្ងរ មែនលោក កំពុងរៀបចំស្កែន មុខរបួសហើយ ។

លោក សុខ កុសល ប្រធានផ្នែករដ្ឋបាល ក្រុមហ៊ុនក្រោនរីតស ខណៈសារព័ត៌មាន ទូរស័ព្ទចូលហើយបិទ មិនតបតឡើយ សង្ស័យថា ករណី ជនបរទេសធ្លាក់ពីលើ អាគារ បនល្បែងអនឡាញនោះ ជារឿងពាលសុីពាល ពុំនោះទេ ក្រុមហ៊ុន ពិតជាបើកចំហជាមិនខាន ។

ចំណែក លោក សៅសារឿន អធិការនគរបាល ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ករណីជនបរទេស ធ្លាក់ពីលើ អាគារនោះ លោក មិនទាន់បានដឹង ឲ្យស៊ីជម្រៅទេ ពេលនេះលោក បានកំពុង ចាត់មន្ត្រី របស់លោក ឲ្យចុះទៅ ស្រាវជ្រាវដល់កន្លែង កើតហេតុហើយ រងចាំប្រមូល ភស្តុតាង ទើបយើងហ៊ានសន្និដ្ឋានបាន ថាជាយ៉ាងណា ? ។

សូមរំលឹកថា អាគារកម្ពស់២៥ជាន់នេះមានករណី មនុស្សស្លាប់ជាច្រើននាក់មកហើយ កាលពីកន្លងៗមក ប៉ុន្តែអាជ្ញាធរហាក់មិនទាន់បានបង្ហាញព័ត៌មានឲ្យច្បាស់លាស់ដល់មហាជនផងនោះក៏ទេ ពោលគឺ តែងតែកាយកប់ ប្រឡប់ជាន់តែម្តង ៕

អត្ថបទពាក់ព័ន្ធ