ទំព័រដើម ព័ត៌មានសំខាន់ៗ ចាប់ខ្លួនប៉ូលិសម្នាក់បាញ់កាងទំនិញលើដងផ្លូវសាធារណពេលឃោសនាបោះឆ្នោតមកដល់

ចាប់ខ្លួនប៉ូលិសម្នាក់បាញ់កាងទំនិញលើដងផ្លូវសាធារណពេលឃោសនាបោះឆ្នោតមកដល់

ព័ត៌មានសន្តិសុខ

0 មត្តិ

តាកែវ÷មន្ត្រីនគរបាលមួយរូបដែលជាអ្នកកាងទំនិញដ៏សកម្មពីប្រទេសវៀតណាមចូលកម្ពុជាក្នុងភូមិ សាស្ត្រខេត្តតាកែវត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្មីៗនេះហើយកំពុងបន្តនីតិវិធីកសាងសំណុំរឿងគ្រោងនឹងបញ្ជូនទៅសាលាដំបូងខេត្ត តាកែវ នៅថ្ងៃទី៣ ខែ កក្កដានេះ។

វត្ថុតាងអាវុធខ្លី

គរបាលរូបនេះត្រូវគេនិយាយថាបានផ្ទុះ អាវុធក្នុងបុព្វហេតុកាងទំនិញបង្កឱ្យភ្ញាក់ផ្អើលនិងប៉ះ ពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ។

សេចក្តីបានរាយការណ៍មកថានៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០២៣ វេលាម៉ោង០៨ និង៤០នាទី នៅចំណុចតាមបណ្តោយផ្លូវជាតិលេខ២ស្ថិតក្នុងភូមិបន្ទាយ ឃុំជីខ្មារ ស្រុកទ្រាំង ខេត្តតាកែវ មានករណីរារាំងការអនុវត្តច្បាប់របស់មន្ត្រីសាធារណ: និងប្រេីប្រាស់អាវុធដោយខុសច្បាប់កេីតឡេីង បង្កដោយឈ្មោះ ណុប សំបូរ ភេទ ប្រុសអាយុ៣១ឆ្នាំនាយរងការិយាល័យនគរបាលប្រឆាំង បទល្មេីសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តតាកែវមានទីលំនៅភូមិកំពង់អំពិល ឃុំ-ស្រុកបូរីជលសារខេត្ត តាកែវ ជិះរថយន្ត០១គ្រឿង ម៉ាក FORD RANGER WILDTRAK ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1BY -9899 បានធ្វេីសកម្មភាពរារាំង (បិទគូថ) និងបានដកកាំភ្លេីងខ្លីបាញ់ចំនួន០៥គ្រាប់ដេីម្បីគំរាមដល់កម្លាំងគយចុះបង្ក្រាបទំនិញគេចពន្ធនាំចូល។

រថយន្តជាមធ្យោបាយ

លុះមកដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ ដោយមានបទបញ្ជាពីលោកស្នងការ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកទ្រាំង និងកម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់ ដឹកនាំដោយលោកវរ:សេនីយ៍ឯក យុង ញីវ នាយការិយាល័យ ចុះធ្វេីការស្រាវជ្រាវនៅកន្លែងកេីតហេតុ បានរកឃេីញសម្បកគ្រាប់កាំភ្លេីងពណ៌ទឹកប្រាក់ចំនួន០១គ្រាប់។

ដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានឃាត់ខ្លួនឈ្មោះ ណុប សំបូរ រួមជាមួយវត្ថុតាងកាំភ្លេីងខ្លីម៉ាក់GLOCK លេខDZH980 គ្រាប់កាំភ្លេីងចំនួន១៥គ្រាប់ (គ្រាប់ពណ៌ទឹកប្រាក់ចំនួន ១០គ្រាប់) បង់កាំភ្លេីងចំនួន០១ និងរថយន្ត០១គ្រឿង ម៉ាក់FORD RANGER WILDTRAK ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1BY-9899 យកមកសាកសួរនិងកសាងសំណុំរឿងទៅតាមនីតិវិធី។

ប្រភពនិយាយថា លោក ណុប សំបូរ ជាអ្នកកាងទំនិញនៅក្នុងភូមិសាស្ត្រខេត្តតាកែវ តែងតែបង្កការអុកឡុកគ្រប់រូបភាពជាពិសេសនៅពេលដែលរថយន្តដឹកទំនិញនានាមិនទាន់បង់ប្រាក់ឲ្យខ្លួនគឺតែងតែឃាត់បង្ខំអោយបងប្រាក់ដាក់ខែដោយមិនឲ្យរួចខ្លួនមួយណាឡើយ។ ជននេះបង្កឲ្យប្រជាពលរដ្ឋអ្នកធ្វើដំណើរទោះយប់ឬថ្ងៃមានការភ័យខ្លាចជាខ្លាំង។ គេសង្ឃឹមថាបុគ្គលម្នាក់នេះមិនអាចគេចផុតពីសំណាញ់ច្បាប់បានឡើយ៕

អត្ថបទពាក់ព័ន្ធ