ទំព័រដើម ព័ត៌មានជាតិ ផ្ទុះគ្រាប់បន្សល់ពីសម័យសង្គ្រាមក្បែរព្រំដែនខ្មែរថៃបង្កឲ្យបុរសម្នាក់របួសធ្ងន់

ផ្ទុះគ្រាប់បន្សល់ពីសម័យសង្គ្រាមក្បែរព្រំដែនខ្មែរថៃបង្កឲ្យបុរសម្នាក់របួសធ្ងន់

សន្តិសុខសង្គម

0 មត្តិ

បន្ទាយមានជ័យ÷ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីដើរជាន់ មីនដែលកប់ជ្រៅក្នុងដី សល់ពីសម័យសង្គ្រាមស្ថិតក្នុងភូមិសិលាខ្មែរឃុំអូរបីជាន់ ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។

រូបភាពផ្តល់ជូនដោយពលរដ្ឋ

ករណីផ្ទុះគ្រាប់មីននៅត្រង់ចំណុចជិតទំនប់ក៥ស្ថិតនៅភូមិសិលាខ្មែរឃុំអូរបីជាន់ស្រុកអូរជ្រៅ បណ្ដាលអោយរងរបួសបុរសម្នាក់ឈ្មោះលី លាក់ ភេទ ប្រុសមានអាយុ៣៥ឆ្នាំរស់នៅលំនៅភូមិ សិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។

ប្រភពបានឲ្យដឹងមកថា÷ ជនរងគ្រោះមានរបួសដាច់ត្រង់កំភួនជើងឆ្វេងនិងរបួសជើងស្ដាំធ្ងន់ និងដៃខាងស្ដាំធ្ងន់ សេចក្តីរាយការណ៍ដដែលបានបន្តថា មូលហេតុគឺ ជនរងគ្រោះដើររកសត្វ និងបេះស្លឹកព្រិច ជាប្រចាំថ្ងៃ នៅចំណុចកើតហេតុខាងលើជារៀងរាល់ថ្ងៃ ដោយសារមានជីវភាពក្រីក្រ ។  ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ  ។

លោក វរសេនីយ៍ឯក សូ ចាន់ណារី មេបញ្ជាការនគរបាលការពារព្រំដែនគោកវរសេនាតូច លេខ៩១១ ឈរជើងនៅ ក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃទី១៦ខែឧសភា ឆ្នាំ២០២៣នេះ អង្កភាពសារព័ត៌មានយើង បានទូរស័ព្ទទៅលោក ដើម្បីសុំឲ្យលោក ជួយពន្យល់ លើករណីខាងលើដែរ តែ ទូរស័ព្ទមិនចូល ។

យ៉ាងណាក៏ដោយចុះ ជនរងគ្រោះត្រូវបាន គេបញ្ជូនទៅសង្គ្រោះទាន់ពេលវេលា ប៉ុន្តែមិនទាន់ ដឹងពីគ្រាប់មីននោះនៅឡើយទេ៕
ដោយ សុីក្លូរខ្មែរ

អត្ថបទពាក់ព័ន្ធ