ទំព័រដើម ព័ត៌មានសំខាន់ៗ ទំនាស់ដីធ្លីកប់សពដូនតាជជែកមិនចុះសំរុងភាគីម្ខាងទៀតបាញ់សម្លាប់តែម្តង

ទំនាស់ដីធ្លីកប់សពដូនតាជជែកមិនចុះសំរុងភាគីម្ខាងទៀតបាញ់សម្លាប់តែម្តង

សន្តិសុខសង្គម

0 មត្តិ

កំពង់ចាម ៖ រឿងរ៉ាវទំនាស់ពាក្យសម្តីផ្ដើមពីថ្នូរដូនតាដោយម្ខាងចង់លើកចេញដើម្បីលក់ដីបានថ្លៃ ឯម្ខាងទៀតហាមដាច់ខាតព្រោះជា ថ្នូរអ្នកមានគុណក៏ឈានទៅរកការបាញ់

ទិដ្ឋភាពថ្នូរដូនតាដែលផ្តើមរឿង

សម្លាប់ភាគីម្ខាងពីរនាក់ប្ដីប្រពន្ធ ដោយប្ដីរបួសធ្ងន់ ចំណែកឯប្រពន្ធស្លាប់នៅកន្លែង ។

កើតហេតុកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចផ្ទះជនរងគ្រោះស្ថិត ក្នុងភូមិអណ្ដូងត្រាំងឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម  ។ជនរងគ្រោះចំនួន២នាក់ជាប្ដីប្រពន្ធនិងគ្នា ឈ្មោះ ផុន សុភ័ណ្ឌហៅចាបភេទប្រុសអាយុ ៣៨ឆ្នាំរងរបួសធ្ងន់និងប្រពន្ធ ឈ្មោះ ជិន ចាន់ណាមានអាយុ៣៩ឆ្នាំ ស្លាប់ ឯជនដៃដល់ ឈ្មោះ ឆេង សេង ហៅធីវ ភេទប្រុសត្រូវជាប្អូនជីទួតមួយនៃសព ។

រូបភាពជនរងគ្រោះប្តីប្រពន្ធ

ប្រភពព័ត៌មានបានបន្តថា÷មុនពេលកើតហេតុ ជនរងគ្រោះបាន ហៅជនដៃដល់មកពិភាក្សាគ្នារឿងថ្នូរដូនតាដោយមិនបានឯកភាពគ្នាដាច់ខាត ពោលគឺ គឺម្ខាងចង់លើកថ្នូរដូនតាចេញ ឯម្ខាងបដិសេធដាច់ខាតមិនឱ្យប៉ះពាល់។ការជជែកគ្នារហូតតឹងតែងរៀងៗខ្លួន ជនដៃដល់បានចាកចេញពីកន្លែងជជែកគ្នាបានទៅវិញបាត់មួយសន្ទុះបើក ឡានត្រឡប់មកវិញម្តងទៀតសួរចុងក្រោយថា÷ «ព្រមឬមិនព្រមវុីយ ? »ក៏ដកកាំភ្លើងធុនខ្លីពីចង្កេះ បាញ់ជនរងគ្រោះសំដៅចំណុចសំខាន់ៗក្បាល  បណ្ដាលឱ្យស្លាប់ម្នាក់និងម្នាក់ទៀតរបួសធ្ងន់រួចគេចខ្លួនបើករថយន្តទៅផ្លុងចោលនៅក្នុងវត្តស្រុកបាធាយ ហើយគេចខ្លួនបាត់ស្រមោល។

សមត្ថកិច្ច កំពុងស្វែងរកជនដៃដល់ដើម្បីចាប់ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕

អត្ថបទពាក់ព័ន្ធ