ទំព័រដើម ព័ត៌មានជាតិ ករណីបាញ់សម្លាប់ប្រពន្ធនៅបុរីពិភពថ្មីកួរស្រូវត្រូវសមត្ថកិច្ចចាប់​បានហើយមុននេះ 

ករណីបាញ់សម្លាប់ប្រពន្ធនៅបុរីពិភពថ្មីកួរស្រូវត្រូវសមត្ថកិច្ចចាប់​បានហើយមុននេះ 

0 មត្តិ

ភ្នំពេញ ៖ ក្រោយកើតហេតុ​ប៉ុន្មានម៉ោង បុរសជាប្តី ដែលបានបាញ់សម្លាប់ប្រពន្ធ នៅផ្ទះក្នុងបុរីពិភពថ្មី កួរស្រូវ ត្រូវបានសមត្ថកិច្ចចាប់បានហើយ​ បុរសជាជនសង្ស័យនេះមានទូនាទីជាទាហានក្រសួងការពារជាតិ ។

សមត្ថកិច្ចខណ្ឌដង្កោបានឱ្យដឹងថាក្នុងពេលទៅពិនិត្យ​សពស្ត្រីរងគ្រោះសមត្ថកិច្ចបានរកឃើញ​គ្រឿងញៀនទម្ងន់១គីឡូក្រាមនៅក្នុងផ្ទះជនសង្ស័យស្នាក់នៅនោះ ។​

សូមរម្លឹកថានៅល្ងាចថ្ងៃទី២ខែមីនានេះមានការភ្ញាក់ផ្អើលមួយបានកើតឡើងដោយស្រ្តីមានផ្ទៃពោះម្នាក់ ត្រូវបានគេសង្ស័យថាប្ដីបានបាញ់ចំនួន២គ្រាប់ បណ្ដាលឲ្យស្លាប់បាត់​បង់ជីវិត នៅក្នុងថ្លុកឈាម នៅក្នុងបន្ទប់ឡៅតឿក្នុងផ្ទះល្វែងបន្ទាប់ពីកើតហេតុ ប្ដីកំណាចនោះបានរត់គេចខ្លួនបាត់​ស្រមោល ។

ហេតុការណ៍នោះ បាន​កើតឡើងនៅ​ផ្ទះលេ១៦៨ ផ្លូវលេខKS03 បុរីពិភពថ្មី កួរស្រូវ ៣ ក្នុង​ភូមិកណ្ដាលសង្កាត់រលួសខណ្ឌដង្កោ រាជធានីភ្នំពេញ។

​ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ស្រ្តីរងគ្រោះ ឈ្មោះ ម៉ៃ សុគន្ធា -អេណា អាយុ ៣៤ឆ្នាំមុខរបរ​សាឡនមានប្ដី ២នាក់ហើយ ប្ដី មុនមានកូន៤នាក់ និងបានលែងលះគ្នា១ឆ្នាំមកហើយ បន្ទាប់​មក បានយកប្ដីក្រោយដែលជាជនសង្ស័យ​ និងឮថា កំពុងមានផ្ទៃពោះ៤ខែផងដែរ ប៉ុន្តែមិនដឹងថា ប្ដីក្រោយនេះមានសមាសភាពជាអ្វីនៅឡើយទេ ទើបបានជាមានកាំភ្លើង​ប្រើប្រាស់ហើយបាញ់សម្លាប់ប្រពន្ធបែបនេះដូច្នេះ ។

ប្រភពដដែលបាននិយាយទៀតថា ប្ដីប្រពន្ធខាងលើ ទើបទៅទិញផ្ទះកើតហេតុនោះរស់នៅជាង ៣ខែហើយនៅមុនពេលមានការភ្ញាក់ផ្អើលនេះពុំមាននរណាបានដឹងថាប្ដីប្រពន្ធនេះមានទំនាស់គ្នារឿងអ្វី ហើយបាញ់សម្លាប់ក្នុងពេលណានោះ​ឡើយ ។

ប៉ុន្តែអ្នករស់នៅក្នុងបុរីនោះបានឃើញទ្វារផ្ទះ​កើតហេតុ​​ ចំហរហើយដោយខ្លាចមានចោរចូលលួច​ទ្រព្យសម្បត្តិ ទើបរាយការណ៍ប្រាប់សន្តិសុខយាមបុរីឲ្យទៅមើលស្រាប់តែប្រទះឃើញស្រ្តី​រងគ្រោះ​ដេកស្លាប់ ក្នុងថ្លុកឈាម ដោយមានស្នាម ត្រូវគ្រាប់កាំភ្លើង ២គ្រាប់ទើបមានការភ្ញាក់​ផ្អើលតែម្ដង។

សន្តិសុខយាមបុរីនោះបានរាយការណ៍ជូននគរបាលខណ្ឌដង្កោនិងនគរបាលការិយាល័យ​បច្ចេកទេស​វិទ្យាសាស្រ្តនៃស្នងការដ្ឋានរាជធានីភ្នំពេញបានទៅ​ពិនិត្យកោសល្យវិច័យនិងស្រាវ​ជ្រាវ ដើម្បីចាប់ខ្លួនជនដៃដល់មកផ្ដន្ទាទោសតាមច្បាប់៕

អត្ថបទពាក់ព័ន្ធ