ទំព័រដើម ព័ត៌មានជាតិ ពួកម៉ាកនាយក្រឹមនិងនាយចាបចៀនគ្រោះថ្នាក់ចរាចរណ៍សង្ស័យស្រវឹងបៀរ

ពួកម៉ាកនាយក្រឹមនិងនាយចាបចៀនគ្រោះថ្នាក់ចរាចរណ៍សង្ស័យស្រវឹងបៀរ

គ្រោះថ្នាក់ចរាចរណ៍

0 មត្តិ

ភ្នំពេញ÷ លោកណយ វណ្ណា ប្អូនប្រុសរបស់លោកណយវ៉ាន់ណេត តារាចំរៀងបានបេីករថយន្ត ម៉ាក ឡិចស៊ីស RX-330 ពាក់ស្លាកលេខភ្នំពេញ 2BF-7616 បុកថ្មគល់ស្ពានអាកាសក្បាលថ្នល់បណ្ដាលរងការខូចខាតរថយន្តយ៉ាងដំណំប៉ុន្តែមិនមានអ្នករងរបួសទេ ។

ស្ថានភាពរថយន្តរបស់លោកណូយ វណ្ណាពេលបុក

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៏ខាងលើស្ថិតតាមបណ្ដោយផ្លូវព្រះនរោត្តមសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញវេលាម៉ោង១២និង ១៥ នាទីរំលងអាធ្រាត្រថ្ងៃទី០២ ខែមិនាឆ្នាំ២០២៣។

ក្រោយកេីតហេតុគេបានជើញសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញមកធ្វេីការវាស់វែងហើយយករថយន្តបង្ករនោះ ទៅរក្សាទុកដេីម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ស្តីពីចរាចរណ៏ផ្លូវគោកនាពេលក្រោយ ។

សូមបញ្ជាក់ ថាលោកណូយ វណ្ណា តារាចំរៀងជើងចាស់ ត្រូវជាប្អូនប្រុសបង្កើត របស់លោក ណូយ វ៉ាន់ណេត និងត្រូវជា មិត្តភក្តិរបស់ តារាកំប្លែងនាយ ក្រឹម នាយចាបចៀន ។

ប្រភពព័ត៌មានបានបង្ហើបឲ្យដឹងទៀតថា លោក ណូយ វណ្ណាមានភរិយាប្រកបមុខរបរលក់ដូរនំបញ្ចុក ស្នាក់នៅផ្ទះជួលគេនៅឡើយទេ ជីវភាពរស់នៅរបស់លោកហាក់មិនទាន់បានធូរធារប៉ុន្មានផងទេបើប្រៀបធៀបនិងតារាចំរៀងជើងថ្មីសម័យទំនើបនេះនោះ  ៕

អត្ថបទពាក់ព័ន្ធ