ទំព័រដើម ព័ត៌មានជាតិ ជនសង្ស័យប្រុសស្រី៥នាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀននៅក្រុងប៉ោយប៉ែត

ជនសង្ស័យប្រុសស្រី៥នាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀននៅក្រុងប៉ោយប៉ែត

សន្តិសុខ

0 មត្តិ

បន្ទាយមានជ័យ៖ជនសង្ស័យជួញដូរនិងប្រើប្រាស់គ្រឿងញៀនប្រុសស្រី៥នាក់បន្ទាប់ពីធ្វើការឃាត់និងសួរនាំនៅនគរបាលការិយាល័យជំនាញបានរៀបចំសំណុំរឿងបញ្ជូនទៅអយ្យការសាលាដំបូង ខេតុ្តបន្ទាយមានជ័យដើម្បីអនុវត្តន៍តាមនីតិវិធី នៅថ្ងៃទី២៥ខែមករាឆ្នាំ២០២៣ ។

លោក សុិនដេត ស្នងការរងផែនការងារនគរបាលប្រឆាំងគ្រឿងញៀន ខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងជំនាញនិងកម្លាំងនគរបាលក្រុងប៉ោយប៉ែតបង្រ្កាបមុខសញ្ញាជួញដូរនិងប្រើប្រាស់សារធាតុញៀន និងឃាត់ខ្លួនជនសង្ស័យ៥នាក់និងវត្ថុតាងមួយចំនួន ។

ជនសង្ស័យខាងលើត្រូវបានប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចផ្តល់ព័ត៌មានទីតាំងបន្ទាប់ជួល០១កន្លែង កំពុងធ្វើសកម្មភាពជួញដូរនិងប្រើប្រាស់សារធាតុញៀនក្នុងបន្ទប់ជួលរបស់ឈ្មោះ សាយ កញ្ញា ភេទស្រី នៅវេលាម៉ោង០៥និង៤០នាទីល្ងាចថ្ងៃទី២៤ខែមកករា ឆ្នាំ២០២៣ ។ កម្លាំង លោក ធិន ស៊ិនដេត ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀនបានដឹកនាំកម្លាំងប្រឆាំងគ្រឿងញៀន សហការនិងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតចុះដល់ទីតាំងបន្ទប់ជួលស្ថិតនៅក្នុងភូមិបាលិលេយ្យ១សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតឃាត់ខ្លួនបានជនសង្ស័យប្រើប្រាស់គ្រឿងញៀនបាន៥នាក់  ។

បញ្ជាក់ថា៖ជនសង្ស័យទាំង០៥នាក់មានឈ្មោះដូចខាងក្រោម៖

១ ឈ្មោះ សាយ កញ្ញា ភេទស្រី អាយុ២៩ឆ្នាំមុខសញ្ញាជួញដូរគ្រឿងញៀន ២ឈ្មោះ ជា ប្រុស ភេទប្រុសអាយុ៣៥ឆ្នាំ៣ឈ្មោះនួន ខួច ភេទប្រុស អាយុ២៩ឆ្នាំ៤ឈ្មោះហ៊ុនញ៉ាញ់ ភេទប្រុស អាយុ៣១ឆ្នាំ ៥ឈ្មោះផូសុភាក់ ភេទប្រុស អាយុ ៣៧ឆ្នាំ៤នាក់ជាមុខសញ្ញាប្រើប្រាស់នឹងបានចាប់យកវត្ថុតាងសម្ភារះរួមមាន៖១ម្សៅក្រាមសថ្លា៨កូនថង់ ២ថ្នាំគ្រាប់ពណ៌ក្រហមWY ចំនួន ១៨ថង់ស្មើចំនួន២០៣គ្រាប់៣ជញ្ជីងចំនួន ០១៤ទូរស័ព្ទចំនួន១គ្រឿង៥ឧបករណ៍សម្រាប់ជក់គ្រឿងញៀនបានមួយចំនួន។

ក្រោយសួរនាំ កម្លាំងនគរបាលការិយាល័យជំនាញ បានរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេតុ្តបន្ទាយមានជ័យដើម្បីអនុវត្តន៍តាមនីតិវិធី នៅថ្ងៃទី២៥ខែមករាឆ្នាំ២០២៣៕

អត្ថបទពាក់ព័ន្ធ