ទំព័រដើម ព័ត៌មានជាតិ អ្នកចែកបៀក្រុមហ៊ុនកាសុីណូក្រោនប៉ោយប៉ែតត្រូវឡានបុកពេញទំហឹង

អ្នកចែកបៀក្រុមហ៊ុនកាសុីណូក្រោនប៉ោយប៉ែតត្រូវឡានបុកពេញទំហឹង

ព័ត៌មាន សន្តិសុខ

0 មត្តិ

បន្ទាយមានជ័យ÷ស្ត្រីម្នាក់ជាបុគ្គលិកក្រុមហ៊ុនកាស៊ីណូក្រោនប៉ោយប៉ែត របស់លោកឧកញ៉ាកុកអានត្រូវរថយន្តបុកពេញទំហឹងដេកដួលលើដីហើយរថយន្តបានរត់គេចខ្លួនដោយសុវត្ថិភាព រីឯនារីរងគ្រោះត្រូវបានគេដឹកចូលពេទ្យសង្គ្រោះបន្ទាន់ ។

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅចំណុចផ្លូវបំបែកសាលាសុវណ្ណភូមិ១ អង់តែន០១៦ស្ថិតក្នុងភូមិក្បាលស្ពាន១សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតនាកំឡុងម៉ោង៣ទាបភ្លឺថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០២២។

ស្ត្រីរងគ្រោះមានឈ្មោះ មុំ ស្រីងា អាយុខ្ទង់២៣ឆ្នាំផ្នែកអ្នកចែកបៀឲ្យក្រុមហ៊ុនបនល្បែង ក្រោន ប៉ោយប៉ែតមានលេខសម្គាល់ខ្លួន ២០៨១១ (GCC) ។ ប្រភពពីអ្នកស្គាល់ នារីរងគ្រោះបានឲ្យ ស៊ីក្លូខ្មែរប៉ុស្តិ៍យើងដឹងថា នារីរងគ្រោះ មានរបួសធ្ងន់ ត្រង់ក្បាល ប៉ុន្តែនៅគ្លិនិកឯកជន ក្រុងប៉ោយប៉ែត មិនមានម៉ាស៊ីនស្កែនស្នាមរបួសនោះទេ នាងថា នាងបារម្ភខ្លាចថ្ងៃក្រោយនារីរងគ្រោះនឹងមាន បញ្ហាប្រឈមផ្នែកខួរក្បាលជាមិនខាន ។ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ក្រោយបុករថយន្តបង្ករបានបើករត់គេចដោយសុវត្ថិភាព រីឯនាងរងគ្រោះត្រូវបានគេដឹកយកទៅសង្គ្រោះនៅ គ្លីនិកឯកជន នគររាជ្យ ស្ថិតក្នុងភូមិក្បាលស្ពាន១សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។

បុគ្គលិកគ្លីនិក ដែលស្ត្រីរងគ្រោះបានទៅរកសេវាព្យាបាលនោះបានបង្ហើបឲ្យដឹងមុននេះថា ស្ត្រីដែលជា បុគ្គលិកក្រុមហ៊ុនកាស៊ីណូរងរបួសមិនជាធ្ងន់ធ្ងរពេកទេ ក្រោយបានព្យាបាលនាងបានសុំចេញទៅសំរាកនៅផ្ទះនាងវិញហើយកាលពីព្រឹកមិញ ។

គូសបញ្ជាក់ថា នៅពេលយប់ៗជ្រៅក្រុមអ្នកបើកបររថយន្តភាគច្រើនជាជនបរទេស ហើយពួកគេបើក បរស្ថិតក្នុងស្ថានភាពស្រវឹងជោកជាំបងប្អូនគប្បីមានការប្រុងប្រយ័ត្ន ដើម្បីសុវត្ថិភាពរបស់បងប្អូន ។

ពាក់ព័ន្ធនឹង ករណីគ្រោះថ្នាក់ខាងលើ ប្រជាពលរដ្ឋបានស្នើឱ្យ សមត្ថកិច្ច មេត្តាឆែកកាមីរាសុវត្ថិភាព នៅទីតាំង កើតហេតុខាងលើ ប្រយោជន៍រកជនបង្ក ដើម្បីមកទទួលខុសត្រូវចំពោះមុខច្បាប់ ៕

អត្ថបទពាក់ព័ន្ធ