ទំព័រដើម ព័ត៌មានសំខាន់ៗ សមត្ថកិច្ចបង្ក្រាបមុខសញ្ញាជួញដូរមនុស្សនិងជំរិតទារប្រាក់នៅខេត្តព្រះសីហន្

សមត្ថកិច្ចបង្ក្រាបមុខសញ្ញាជួញដូរមនុស្សនិងជំរិតទារប្រាក់នៅខេត្តព្រះសីហន្

ព័ត៌មាន សន្តិសុខសង្គម

0 មត្តិ

កោះកុង ÷ សមត្ថកិច្ចឃាត់ខ្លួនជនបរទេស៦នាក់ពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់ប្រព្រឹត្តនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង៩និង០០នាទីយប់កម្លាំងអន្តោប្រវេសន៍ខេត្តកម្លាំងអន្តរាគមន៍ ស្នងការដ្ឋាននគរបាលខេត្តកោះកុងនិងកម្លាំងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ  ។

ប្រតិបត្តិការខាងលើនេះសមត្ថកិច្ចធ្វើតាមពាក្យបណ្តឹងរបស់ឈ្មោះ Ong Tun Chyian ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិម៉ាឡេស៊ី ក្រោយទទួលបានបណ្តឹងភ្លាមសមត្ថកិច្ចបានចុះបង្ក្រាបនិងធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០៦នាក់ ១ ឈ្មោះ Deng Chentao ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន ២ ឈ្មោះ Yoo Shu Xin ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិម៉ាឡេស៊ី ៣ ឈ្មោះ Lim Mun Hong ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិម៉ាឡេស៊ី ៤/ឈ្មោះ Zhang Manning ភេទស្រី អាយុ ២៩ឆ្នាំ ជនជាតិចិន ៥ ឈ្មោះ Luo Liangliang ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន
៦ ឈ្មោះ Huang Shikun ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិចិន ។

ក្រោយបង្ក្រាបកម្លាំងជំនាញបានកសាងសំណុំរឿងចាត់ការតាមនីតិវិធី នៃច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា យកជនបរទេសដែលបានល្មើស ទាំងនោះទៅ ផ្តន្ទាទោសដាក់ពន្ធនាគារ ។

សូមបញ្ជាក់ថាករណីចាប់ជំរិតដែលបង្កឡើងដោយ ជនបរទេសជាពិសេសពួកគេមានការឃុបឃិតគ្នាជាមួយក្រុមអ្នកបើកបនល្បែងអនឡានខុសច្បាប់ ភាគច្រើនជាជនជាតិចិន ជាម្ចាស់ទីតាំងបនល្បែងនិងជាមេខ្លោងចាប់ជំរិត ៕

អត្ថបទពាក់ព័ន្ធ