ទំព័រដើម ទេសចរណ៍ ចំរៀងបទកុំជឿមេខ្យល់លំនាំបទរលឹមលាងស្ពាន

ចំរៀងបទកុំជឿមេខ្យល់លំនាំបទរលឹមលាងស្ពាន

ព័ត៌មានសង្គម

0 មត្តិ

ចំរៀងបទកុំជឿមេខ្យល់លំនាំបទរលឹមលាងស្ពាន

ពលករខ្មែរពេលថៃចាប់ខ្លួន

I – ជីវិតពលករឆ្លងដែនទៅថៃ សែនលំបាកក្រៃ ដើរឆ្លងព្រឹកព្រៃ កាត់ដងបុព្វតា ប្រើកម្លាំងកាយឃ្លាតឆ្ងាយគ្រួសារ រស់នៅគេចពីរាជការ ព្រោះគ្មានទិដ្ឋាការប៉ាស្ព័រខុសច្បាប់ ។

II- រស់ទាំងភ័យខ្លាចឥតពេលស្រាកស្រាន្ត បើថៃចាប់បានរុញច្រានចូលឡាន វេទនាស្ទើរស្លាប់ នេះពាក្យពិតពលករអង្វររ៉ាយរ៉ាប់ដូច្នេះប្អូនបងចូលស្តាប់ កុំត្រាប់ខុសច្បាប់ឆ្លងដែនទៅថៃ ។

R -ឈប់ជឿមេខ្យល់ផ្តល់ដំបូន្មាន គេបោកបំពានលក់មនុស្សដូចសត្វ គ្មានក្តីមេត្តាលក់ដូរទាំងរស់ឲ្យទៅសាស្ត្រគេរងទុក្ខគ្មានល្ហែល្ហើយទេ ប្រាក់ខែក៏គេមិនបើកឲ្យផង  ។

IV – សុំជនប្រុសស្រីប្រណីស្តាប់ចុះកុំដើរផ្លូវខុសពេលជួបទុក្ខទោសពិតជាស្តាយក្រោយ គេធ្វើទារុណមិនបន្ធូរឡើយ ឨស ឱបងប្អូនខ្មែរអើយកុំឡើយឆ្លងដែនខុសច្បាប់ទៅថៃ ៕

និពន្ធដោយ ÷ សុីក្លូខ្មែរប៉ុស្តិ៍ រូបកម្មករប្រកបរបរអូសរទេះនៅប៉ោយប៉ែត

 

អត្ថបទពាក់ព័ន្ធ