ទំព័រដើម ព័ត៌មានសំខាន់ៗ មេគយច្រកប៉ោយប៉ែតគាបកម្មករតូចតាចអនុញាតឲ្យឈ្មួញនាំចូលទំនិញសព្វសារពើសង្ស័យមានអំពើពុករលួយ!

មេគយច្រកប៉ោយប៉ែតគាបកម្មករតូចតាចអនុញាតឲ្យឈ្មួញនាំចូលទំនិញសព្វសារពើសង្ស័យមានអំពើពុករលួយ!

ព័ត៌មាន សេដ្ឋកិច្ច

0 មត្តិ

បន្ទាយមានជ័យ÷ មេមន្ត្រីគយច្រកប៉ោយប៉ែតដឹកនាំដោយលោកងួនកុសលនៅតែប្រឹងប្រែងគាបសង្កត់លើកម្មករអូសរទេះតូចតាចខណ:ពេលវេលាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រថ្នាក់ជាតិជិតខិតមកដល់ មិនខ្វល់ពីការធ្លាក់ប្រជាប្រិយភាពរបស់ គណបក្សប្រជាជនកម្ពុជាឡើយ។

ជាក់ស្តែងស្ត្រីម្នាក់ឈ្មោះចែវឿន អាយុខ្ទង់៤០ឆ្នាំបានយំស្រែកស្ទើរស្ងួតកកាលពីព្រឹកថ្ងៃទី១៦ខែតុលាឆ្នាំ២០២២ ក្រោយគាត់បានដឹកម៉ាសចំនួន២កេសចេញពីដីថៃចូលមកកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតហើយត្រូវបានគយចាប់យកទៅរក្សាទុកនៅ គយចល័តត្រង់ផ្លូវជាតិលេ ខ០៥ស្ថិតក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ថ្លែងក្នុងទឹកមុខអស់សង្ឃឹមនិងសម្លេងអួលដើមកដៃម្ខាងកាន់រទេះឆាលីរៀបរាប់ថា÷គាត់បានដឹកម៉ាសចំនួន២កេសដែលអាជីវករខ្មែរនាំយកពីកម្ពុជាចូលទៅលក់អោយថៃ គ្រាជំងឺខូវិដ-19ផ្ទុះខ្លាំងនៅប្រទេសថៃច្រើន។  ប៉ុន្តែដោយរដូវកាលនេះ ម៉ាសនៅថៃ លក់មិនដាច់ ទើបម្ចាស់ទំនិញជួលរទេះឆាលីពួកគាត់ដឹក ក្នុងតម្លៃ១កេស២០បាតប្រាក់ថៃ ពេលដឹកដល់ ច្រកទ្វារ ប៉ោយប៉ែតក៏ ត្រូវមន្ត្រីគយចាប់យក បើទោះណាកម្មករទទួចសុំក៏មន្ត្រីគយមិនព្រមអោយវិញដែរ  ។

ស្ត្រីដដែលបានឱ្យដឹងថា សព្វថ្ងៃនេះពួកគាត់ កម្មករអូសរទេះដឹកជញ្ជូនទំនិញ នៅច្រកទ្វារប៉ោយប៉ែត ស្ទើរតែដាច់បាយស្លាប់ហើយ ព្រោះគយគេលែង អោយពួកគាត់ដឹកទំនិញទៀតហើយ គឺគេ តម្រូវឲ្យ មានរថយន្តដឹកជញ្ជូនទំនិញវិញ។កម្មករថាសម្រាប់ពួកឈ្មួញធំៗមានឡានគឺដឹកយ៉ាងសប្បាយ ទោះច្រើនប៉ិនណាក៏មិនខុសច្បាប់ដែរឲ្យតែបង់ លុយឲ្យគយច្រើនៗទៅមិនខុសឡើយ ។

សកម្មភាពមុនខូវិដនិងក្រោយខូវិដ១៩

យ៉ាងណាកម្មករជាច្រើននាក់បានឡើងទៅតវ៉ានៅ សាលាក្រុងប៉ោយប៉ែតកាលពីម្សិលមិញប៉ុន្តែមន្ត្រីសាលាក្រុងបដិសេធនិងច្រានចោលសំណើរបស់កម្មករស្នើសុំឱ្យអនុញ្ញាតពួកគាត់ដើម្បីបានដឹងទំនិញដូចគ្រាមុនសម័យខូវិដ-១៩វិញ ។ ប៉ុន្តែ មន្ត្រីសាលាក្រុងប៉ោយប៉ែត ដេញអោយកម្មករ តវ៉ាប្រឆាំងគយនៅនឹងច្រកទ្វារប៉ោយប៉ែតចុះសាលាក្រុងគ្មានសិទ្ធិដោះស្រាយទេ នេះបើតាមការអះអាងរបស់កម្មករ ។

កម្មករម្នាក់ទៀតបានលើកឡើងថាបើថ្នាក់លើនៅតែឈរអោបដៃទុកឱកាស អោយគយធើ្វបាប គាបសង្កត់លើពួកគាត់តទៅទៀតនៅពេលខាងមុខច្បាស់ណាស់ថាកម្មករនឹងប្រើប្រាស់សិទ្ធិដើម្បីជ្រើសរើស មេដឹកនាំណាដែល ចេះគិតគូរពីជីវភាពរបស់ពួកគេជាក់ជាមិនខាន ។

ជុំវិញបញ្ហាខាងលើលោកងួន កុសល មេគយច្រកព្រំដែនប៉ោយប៉ែត នៅរសៀលថ្ងៃទី១៦ខែតុលាឆ្នាំ ២០២២នេះសារព័ត៌មានយើងមិនអាចសុំអោយលោកបំភ្លឺបានទេពាក់ព័ន្ធនឹងបញ្ហារឹតបណ្តឹងអ្នក អូសរទេះតូចៗ បែជាទុកផ្លូវឲ្យរថយន្តដឹកទំនិញគេចពន្ធតាមអំពើចិត្តបែបនេះ ៕

អត្ថបទពាក់ព័ន្ធ