ទំព័រដើម ព័ត៌មានជាតិ អតិតជើងខ្លាំងស្មងដែកស្រែកទារប្រលឹងក្រាក់សម្ផស្សក្លាយជាជនក្រីក្រគួរឲ្យសង្វេគ

អតិតជើងខ្លាំងស្មងដែកស្រែកទារប្រលឹងក្រាក់សម្ផស្សក្លាយជាជនក្រីក្រគួរឲ្យសង្វេគ

ព័ត៌មានជាតិនិងកីឡា

0 មត្តិ

បន្ទាយមានជ័យ÷ អតិតជើងខ្លាំងក្រាក់សម្ផសកីឡាករកម្ពុជាដែលមានរហ័សនាមស្មងដែកស្រែកទាប្រលឹងប្រចាំទឹកដីព្រំដែនកម្ពុជា-ថៃខេត្តបន្ទាយមានជ័យឥឡូវបានធ្លាក់ខ្លួនហៅលែងឮហើយ ។ ខ្ទមកំសត់របស់ជើងខ្លាំងក្រាក់សម្ផស្សនាបច្ចុប្បន្ន

មិនតែប៉ុណ្ណោះកីឡាករ ក្រាក់សម្ផស្សដែលមានដើមកំណើតនៅស្រុកថ្មពួករូបនេះគេធ្លាប់មានកិត្តិនាមល្បីរន្ទឺក្នុងវិស័យគុនខ្មែរទូទាំងព្រះរាជា ណាចក្រកម្ពុជានិងក្រៅប្រទេស ។

ជាការពិតណាស់កីឡាករ ក្រាក់ សម្ផស្សត្រូវបានអ្នកលេងគុននិយម គេចាត់ទុករូបគេជាជើងខ្លាំង១រូប ដែលអាចបំបាក់កីឡាករបរទេសឲ្យបោះបង់ការប្រ កួតលើសង្វៀនបាន ។ ហើយជាញឹកញាប់សម្ផស្សតែងបំបាក់ជើងខ្លាំងកីឡាករថៃរាល់ពេលជួបប្រកួត កីឡាករថៃតែងតែព្រួយបារម្ភខណៈឮថាខ្លួនត្រូវជួបក្រាក់សម្ផស្សស្មងដែកកីឡាកររូបនោះពិតជាដេកបុកពោះបក់មិនល្ហើយជាក់ជាមិនខាន។

នៅកំឡុងឆ្នាំ២០០២ក្រាក់ សម្ផស្ស ត្រូវបានប្រភពបង្ហើបថាគេមានជីវិតរស់នៅដ៏ស្រស់បំព្រងក្នុងទឹកដីនៃស្រុកថ្មពួកខេត្តបន្ទាយមានជ័យ  កីឡាករឆ្នើមរូបនេះគេមានបងប្អូនចំនួន៣នាក់ដែលសុទ្ធសឹងជាអ្នកគុននិយមដូចៗគ្នា ។ ពោលគឺ១ក្រាក់ សម្ផស្ស ២ ក្រាក់សុភានិង៣ក្រាក់សុផាត ឪពុករបស់គេឈ្មោះក្រាក់សុផលដែលជាគ្រូបង្វឹកផ្ទាល់ប្រចាំស្រុកថ្មពួក ។

ក្នុងចំណោមបងប្អូនរបស់គេទាំង៣នាក់ មានតែកីឡាករក្រាក់សម្ផស្សតែមួយគត់ដែល មានអំណោយផលល្អជាងគេ ចេះស្នៀតជើងទាត់រហ័សអាចបង្កឲ្យដៃគូងាយសម្លប់ និងបោះបង់ការប្រកួតជាញឹកញាប់ ។
សម្ផស្សទាត់បត់បានល្អ ចេះចេញចូលបានលឿនក្រៅពីទាត់កីឡាករឆ្នើមរូបនេះក៏អាចលេងស្នៀត កែង បានសក្តិសិទ្ធិទៀតផង។

អ្វីដែលកត់សម្គាល់នោះកីឡាករក្រាក់ សម្ផស្ស កម្រទាត់ឲ្យកីឡាករកម្ពុជាឲ្យខូចដូចរូបគេជួបប្រកួតជាមួយកីឡាករថៃឡើង ។

អ្វីៗមើលមិនឃើញមែនមនុស្សគិត មិនដូចទេវតាគិតឡើយហើយគ្រឿងញៀនក៏ជាឧបសគ្គក្នុងការធ្វើឱ្យជីវិតរបស់យើងក្លាយជាអ្នកមានកិត្តិយសមិនថ្លៃថ្នូរដែរ ប្រសិនបើយើងឈ្លក់វង្វេងនិងវាហើយនោះ! តើអ្នកណាអាចឆ្លើយបានក្រៅពីខ្លួនអ្នកដែលបានប្រព្រឹត្តលើវានោះ។

កីឡាករឆ្នើមទាំងឡាយគប្បីត្រូវតែ ជៀសវាងឲ្យបានដាច់ខាតពីគ្រឿងញៀន១០០% បើពុំនោះទេខ្សែជីវិតរបស់អ្នកនឹងក្លាយជាជនគួរឲ្យស្អប់ខ្ពើមបំផុតជាមិនខាន។

ណ្ហើយឥឡូវយើងឆាប់ក្រឡេកមកមើលកីឡាករជើងចាស់រូបនេះវិញម្តងគាត់ពិតជាគួរឲ្យអាណិតខ្លាំងណាស់ជីវិតជាជនមានជំងឺប្រចាំកាយផង រស់នៅក្នុងដីចំការខ្ទមតូចដ៏កម្សត់។

សម្ផស្សនិយាយទាំងអួលដើមកថាសព្វថ្ងៃរូបគេក្រីក្ររកតែបាយហូបមិនចង់បានផងសង្ឃឹមលើដើរស៊ីឈ្នួលដាំដំឡូងឲ្យគេបានលុយ១ថ្ងៃហូប១ថ្ងៃពេលខ្លះលែងចង់រស់ទៀតផង ។

បងប្អូនណាដែលចង់ជួយដល់ជីវភាពគ្រួសាររបស់គាត់សូមធ្វើការទំនាក់ទំនងតាមទូរស័ព្ទលេខ÷ 0887122974
0969086824
ដកស្រង់ចេញ FB

អត្ថបទពាក់ព័ន្ធ