ទំព័រដើម ព័ត៌មានជាតិ ចិនដែលបាញ់សម្លាប់គ្នាបើកឡានទៅបុកបង្គោលភ្លើងរកឃើញសព២នាក់របួសធ្ងន់២នាក់

ចិនដែលបាញ់សម្លាប់គ្នាបើកឡានទៅបុកបង្គោលភ្លើងរកឃើញសព២នាក់របួសធ្ងន់២នាក់

ព័ត៌មានជាតិ សន្តិសុខ

0 មត្តិ

កំពង់សោម÷វេលាម៉ោង០១និង០០នាទី ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២កម្លាំងចម្រុះបានចុះបង្ក្រាប ករណីឃាតកម្មស្ថិតនៅមុខសណ្ឋាគា៥២០ភូមិ៦ សង្កាត់៤ក្រុងព្រះសីហនុ ដោយក្រុមជនសង្ស័យ បានជិះរថយន្តម៉ាកឡង់គ្រីស័រ៥៧០ពណ៌សពាក់ស្លាកលេខភ្នំពេញ ២BA-៦១-១១ បើកគេចឆ្ពោះមកផ្លូវជាតិលេខ៤ ។

រថយន្តចិនពេលបុកទៅមុខលែងរួច

កម្លាំងបានល្បាត មកដល់ចំណុច ភូមិអណូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក៏បានប្រទះឃើញរថយន្តខាងលើរេចង្កូតមកខាងឆ្វេងដៃ ទិសដៅទៅភ្នំពេញបុកបង្គោលភ្លើងទៅមុខលែងរួច ។ ក្នុងរថយន្តមានមនុស្សចំនួន០៤នាក់ ប្រុសទាំងអស់ជាជនជាតិចិនរងរបួសធ្ងន់ចំនួន០២នាក់ និងស្លាប់ចំនួន០២នាក់។ ក្នុងរថយន្តរកឃើញ អាវុធខ្លីចំនួន០១ដើម ម៉ាកCF ខ្នោះដៃ និងសំភារះ មួយចំនួនទៀត ។

អត្ថបទពាក់ព័ន្ធ