ទំព័រដើម ទេសចរណ៍ ខែ៧ថ្ងៃទី២៩២០២២គឺជាថ្ងៃបុរាណលោកជឿជាក់ថា ថ្ងៃខ្មោចបើកទ្វារឋាននរក

ខែ៧ថ្ងៃទី២៩២០២២គឺជាថ្ងៃបុរាណលោកជឿជាក់ថា ថ្ងៃខ្មោចបើកទ្វារឋាននរក

ព័ត៌មាន អរូបិយ

0 មត្តិ

ភ្នំពេញ÷ នៅថ្ងៃទី០១សម្រាប់ខែទី០៧តាមច័ន្ទគតិ ទ្វារខ្មោចបើកកាលបរិច្ឆេទបើកទ្វារនៅឆ្នាំ២០២២ គឺត្រូវនិងថ្ងៃទី២៩ខែកក្កដារបស់ប្រតិទិនជាតិ កម្ពុជានៃយើងបុរាណលោកថាការបើកទ្វារខ្មោចមាន ន័យថាការចាប់ផ្តើមនៃខែខ្មោច ។

ហើយខ្មោចនៅក្រោមដីនឹងមករកភពថ្មីដើម្បីចាប់កំណើតសូមប្រយ័ត្ន័ បងប្អូនដែលមានឆ្នាំឆុងចំនួន៤ឆ្នាំខាល ,ម្សាញ់,វកនិង កុរបំរាមមានដូចខាងក្រោម៖
១- ហាមលេងល្បែងហៅព្រលឹងខ្មោច

២- ហាមដេីរលេងយប់ជ្រៅហូតម៉ោង១២យប់។

៣- ហាមថតរូបនៅពេលយប់ ។

៤- ហាមស្រែកឬលេងសើចខ្លាំងៗពេលយប់ ។

៥- ហាមរើសរបស់ដែលជ្រុះតាមដងផ្លូវ ។

៦- ហាមធ្វេីឲ្យញ៉ែរញ៉ៃនៅក្រៅផ្ទះពេលយប់ជ្រៅពេកជាពិសេសបងប្អូនអ្នកចូលរូបខុសពេលប្រយ្ន័តខ្លួន ។

សូមបញ្ជាក់ បំរាមខាងលើហាមឃាត់តែមនុស្សដែលមានឆ្នាំឆុងទាំង៤ដែលបុរាណបានហាមឃាត់ព្រោះមនុស្សទាំងឡាយនោះមានឧបនិស្ស័យងាយជួបនិងពពួកអមនុស្សទាំងឡាយដែលត្រូវបានស្តេចខ្មោចប្រលេងឲ្យមករកញាតិក្នុងឋានៈមនុស្ស។ ដូច្នេះសូមបងប្អូនប្រុសស្រីមេត្តាគោរពប្រណិប័តន៍នូវបំរាមខាងលើឲ្យបានត្រឹមត្រូវ ប្រយោជន៍ដល់លោកស្រីមានរាសីខ្ពង់ខ្ពស់ ប្រសិន បើគោរពតាមបាន ៕

អត្ថបទពាក់ព័ន្ធ