ទំព័រដើម ព័ត៌មានជាតិ កម្លាំងអធិការក្រុងប៉ោយប៉ែតបំបែកសំបុកមុខសញ្ញាកាច់ករម៉ូតូនិងឆក់បានមួយសំបុក

កម្លាំងអធិការក្រុងប៉ោយប៉ែតបំបែកសំបុកមុខសញ្ញាកាច់ករម៉ូតូនិងឆក់បានមួយសំបុក

ព័ត៌មាន ជាតិ

0 មត្តិ

បន្ទាយមានជ័យ÷ កម្លាំងនគរបាលនៃអធិការដ្ឋានក្រុងប៉ោយប៉ែតបាន ចេញប្រតិបត្តិការក្រោយពីទទួលបានពាក្យបណ្តឹងពីពលរដ្ឋកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២កន្លងទៅដោយជនរងគ្រោះ ឈ្មោះឈិន ហ៊ុន ភេទប្រុសអាយុ៧៣ឆ្នាំ ជនជាតិខ្មែរស្នាក់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ  ។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាន

ភ្លាមនោះកម្លាំងនគរបាល ក្រុងប៉ោយប៉ែតបានបើកការស៊ើបអង្កេតដឹងតម្រុយស្គាល់អត្តសញ្ញាណចំនួន២នាក់អាយុប្រហែល១៥ទៅ១៦ឆ្នាំបានធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះទុកនៅមុខផ្ទះដែលបម្រុងយកម៉ូតូដាក់លើឡានទៅខេត្តប៉ៃលិនដើម្បីឲ្យកូនជិះទៅរៀន ។

សេចក្តីរាយការណ៍បានឲ្យដឹងថាក្រោយមកកម្លាំងជំនាញ បានចុះទៅដល់កន្លែងកើតហេតុឆែកកាំ ម៉េរ៉ាសុវត្ថិភាពស្រាវជ្រាវរកជនសង្ស័យ រហូតដល់ម៉ោង១៥និង៣០នាទីទើបឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ដកហូតម៉ូតូម៉ាកZoomer-X 2017 យកមកអធិការដ្ឋានក្រុងប៉ោយប៉ែតដើម្បីសួរនាំ ។

ជនសង្ស័យចំនួន៣នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនមាន ទី១ឈ្មោះយឿន សុខជាប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរនៅភូមិក្បាលស្ពាន២សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានមុខរបរដឹកបាយឲ្យឥណ្ឌូនេស៊ី ទី២ឈ្មោះនី ណារ៉ាក់ ហៅ រ៉ាក់ អាយុ១៦ឆ្នាំនៅភូមិព្រៃគប់សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរគ្មាននិង ទី៣ឈ្មោះ ជួន កក្កដា ហៅអាប៉ូយ អាយុ១៤ឆ្នាំស្នាក់នៅភូមិក្បាលកោះសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យមុខរបរដឹកបាយឲ្យឥណ្ឌូនេស៊ី ។

ក្រោយសួរនាំជនសង្ស័យទាំងបីនាក់ខាងលើបានសារភាពថាពួកគេពិតជាបានធើ្វសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ។

ក្រោយមកទៀតកម្លាំងនគរបាលយើងបានសួរនាំពីស្លាកលេខម៉ូតូដែលជនសង្ស័យបានលួចនោះ ដោះចោលនៅកន្លែងណា ពួកគេបានប្រាប់ថា ស្លាកលេខទុកនៅកន្លែងដែលពួកគេស្នាក់នៅ ហើយ កម្លាំងជំនាញបានចុះទៅដល់បន្ទប់ស្នាក់នៅរបស់ជនសង្ស័យស្ថិតនៅក្រោយសាលាសង្កាត់ផ្សារកណ្ដាល ។ពេលដល់បន្ទប់ សមត្ថកិច្ចបានឃើញបក្ខពួកជនសង្ស័យនៅក្នុងបន្ទប់មានគ្នា៥នាក់ទៀត ក្នុងនោះស្រី២នាក់ ហើយក៏បានយកពួកគេមកអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែតដើម្បីសួរនាំនិងបន្តនីតិវិធីតាមផ្លូវច្បាប់ ។

ជនសង្ស័យទាំង៥នាក់ដែលសមត្ថកិច្ចបានឃាត់ខ្លួននោះ មាន ១ ឈ្មោះឡសុឃីម ភេទស្រី អាយុ២១ឆ្នាំ ស្នាក់នៅបណ្ដោះអាសន្ន ភូមិសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ២ឈ្មោះ ស្រឿន ចំរើន ភេទប្រុស អាយុ១៦ឆ្នាំស្នាក់នៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៣ឈ្មោះ រី ឆេត ហៅក្រៅ ង៉ោលភេទប្រុសអាយុ១៥ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែត៤ឈ្មោះ ម៉េង ម៉ី ហៅក្រៅអាជ្រុយ ភេទប្រុសអាយុ១៥ឆ្នាំនៅភូមិ អូរជ្រៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតនិង ៥ឈ្មោះឈ្មោះ ភារម្យ រក្សា ហៅសាសា ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរស្នាក់នៅភូមិ សាមគ្គីមានជ័យ សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែតនាងជាសង្សារបស់ហ៊ូរ រតនា ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិ ភូមិប្រជាធម្មកើតសង្កាត់អូរឬស្សីក្រុងប៉ោយប៉ែតជាមុខសញ្ញាឆក់និងកាច់កម៉ូតូយ៉ាងសកម្ម នៅក្នុងក្រុងប៉ោយប៉ែត ។

ក្រោយមកទៀតឃាត់កម្លាំងបានឃាត់ខ្លួនជនសង្ស័យបានម្នាក់នៅបន្ទប់ជួលផ្លូវស្តង់តាងួនឈ្មោះស៊ីណាម៉េងងួនភេទប្រុសអាយុ១៥ឆ្នាំស្នាក់នៅភូមិក្បាលស្ពាន១សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែត ។

សូមបញ្ជាក់ថា÷ ជនសង្ស័យទាំង៦នាក់ដែលកម្លាំងជំនាញបានឃាត់ខាងលើគឺជាបក្ខពួក និងជាអ្នកផ្សំគំនិតក្នុងអំពើលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងសកម្មក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត ។

ចំណែកបក្ខពួកផ្សេងទៀតបានរត់គេចខ្លួន មានមួយឈ្មោះ គាំ ស្រីលីន ភេទស្រី អាយុ១៨ឆ្នាំ ស្នាក់នៅមណ្ឌល១ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែតទី២ឈ្មោះជួងរ៉ាឌី ហៅអាសល់តូច ភេទប្រុស អាយុ១៩ឆ្នាំស្នាក់នៅក្រោយផ្សាររ៉ា ស្ថិតក្នុងភូមិប៉ោយប៉ែតសង្កាត់អូរជ្រៅក្រុងប៉ោយប៉ែត ទី៣ ឈ្មោះអាសល់ ធំ ភេទប្រុសស្នាក់នៅភូមិសាមគ្គីមានជ័យសង្កាត់អូរជ្រៅក្រុងប៉ោយប៉ែត ទី៤ឈ្មោះនុន ភេទប្រុសអាយុ២៣ឆ្នាំមានទីលំនៅក្រុងសិរីសោភ័ណ្ឌទី៥ឈ្មោះ ថុល ភេទប្រុស រស់នៅភូមិប្រជាធម្មកើតសង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ទី៦ឈ្មោះ ហ៊ូរ រតនា ហៅចាវ ភេទប្រុស អាយុ១៨ឆ្នាំស្នាក់នៅភូមិ ភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែតពួកគេទាំង៦នាក់បានរត់គេចខ្លួនបាត់ស្រមោល  ។

លោក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា÷ ចំពោះជនសង្ស័យ ដែលបានរត់គេចខ្លួននោះ កម្លាំងនគរបាលជំនាញ នៅតែតាម ស្រាវជ្រាវដើម្បីយកពួកវាទៅកសាងសំណុំរឿង តាមនីតិច្បាប់ ។ ព្រោះថា ពួកគេបាន ធ្វើសកម្មភាព ឆក់យកទ្រព្យសម្បត្តិយ៉ាងសកម្មនៅក្នុងក្រុងប៉ោយប៉ែត ពេលនេះកម្លាំងជំនាញកំពុងស្រាវជ្រាវរកបន្តនិងស្នើសុំដីកាចាប់ខ្លួនផងដែរ ។

ដោយឡែកជនសង្ស័យដែលកម្លាំងជំនាញបានឃាត់ខ្លួនទាំង០៩នាក់នោះ ក្រោយសួរនាំកម្លាំងនឹងកសាងសំណុំរឿងបញ្ជូនពួកគេទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

អត្ថបទពាក់ព័ន្ធ