ទំព័រដើម ទេសចរណ៍ រុះរើព្រះវិហារចាស់វត្តសុវណ្ណភូមិតាលាស់ចាស់ស្រុកមោងឬស្សី

រុះរើព្រះវិហារចាស់វត្តសុវណ្ណភូមិតាលាស់ចាស់ស្រុកមោងឬស្សី

ព័ត៌មាន សង្គម

0 មត្តិ

ខេត្តបាត់ដំបង ÷ថ្មីៗនេះក្រុមការងារជំនាញមកពីមន្ទីរវប្បធម៌និងវិចិត្រសិល្បៈមន្ទីរធម្មការនិងសាស នាខេត្តបាត់ដំបងដឹកនាំដោយ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងកាលពីរសៀលថ្ងៃព្រហ ស្បតិ៍ទី១៨ ខែឧសភាឆ្នាំ២០២២កន្លងទៅនេះ បានអញ្ជើញពិនិត្យការរកឃើញវត្ថុបុរាណមួយចំនួន នៅក្នុងវត្តសុវណ្ណភូមិ វត្តតាលាស់ថ្មី ។

សេចក្តីរាយការណ៍បានឲ្យដឹងថាគេបានប្រទះឃើញ ក្នុងអំឡុងពេលវត្តសុវណ្ណភូមិ ហៅវត្តតាលាស់ថ្មី បានធ្វើការរុះរើសំណង់ព្រះវិហារដែលមានសភាពចាស់ទ្រុឌទ្រោមដើម្បីសាងសង់ព្រះវិហារថ្មី ក៏ប្រទះឃើញវត្ថុបុរាណជាច្រើននៅតាមរណ្ដៅសីមាចាស់ ៗ ដែលបានបន្សល់ទុកកាលពីសម័យមុន ។

តាមការបញ្ជាក់ពីលោកអនុប្រធានការិយាល័យបេតិកភណ្ឌនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបានឱ្យដឹងថាវត្ថុបុរាណត្រូវបានប្រទះឃើញនៅ ពេលនេះរួមមាន៖ បំណែកកុលាភាជន៍ ចំនួន ២០បំណែកធ្វើពីដីដុត បំណែកជើងពានចំនួន ១៥បំណែកស្ពាន់១២សំរិន្ធ៣កាក់សៀម ចំនួន ១៣កាក់ស្ពាន់ កាក់ឥណ្ឌូចិន ចំនួន៣៣កាក់ប្រាក់ដន្លាប់តូចចំនួន១ប្រាក់ក្រវិលមួយចំហៀង ស្ពាន់ចិញ្ចៀន ចំនួន១វង់ស្ពាន់ប្រាក់ឌួង១ចំហៀង ប្រាក់ កណ្ដឹងចំនួន២ស្ពាន់លាយបំណែកដែក ប្រហែ លដងដាវចំនួន១ដុំដែកកាក់ប្រាក់រូបមាន់ ចំនួន ៣,៥៩០កាក់ប្រាក់និងហិបប្រាក់ ចំនួន១ សន្លឹកប្រាក់ចំនួន១បន្ទះ ។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានមានប្រសាសន៍ថា ដោយមានការឯកភាពពីព្រះគ្រូចៅអ ធិការ អាចារ្យគណៈកម្មការនិងឧបាសកឧបាសិកា ពុទ្ធបរិស័ទដែលបានចូលរួមនាពេលនេះគឺ នឹងប្រគល់ភារកិច្ចទៅមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត ដោយសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងវត្តសុវណ្ណភូមិ ដើម្បីថែរក្សាវត្ថុបុរាណដែលត្រូវបានប្រទះឃើញនាពេលនេះ ដើម្បីថែរក្សាចុះបញ្ជីទុកជាសម្បតិ្តបេតិកភណ្ឌជាតិនិងរក្សាទុកនៅសារមន្ទីរខេត្តបាត់ដំបង ៕

អត្ថបទពាក់ព័ន្ធ