ទំព័រដើម ព័ត៌មានជាតិ មនុស្ស៥នាក់ស្លាប់៤ក្នុងហេតុការដាច់ខ្សែជណ្តើរយន្តនៅខេត្តព្រះសីហនុ

មនុស្ស៥នាក់ស្លាប់៤ក្នុងហេតុការដាច់ខ្សែជណ្តើរយន្តនៅខេត្តព្រះសីហនុ

ព័ត៌មានបឋម សន្តិសុខសង្គម

0 មត្តិ

ព្រះសីហនុ÷ ព័ត៌មានបឋមសមត្ថកិច្ចឲ្យដឹងថាមានមនុស្សយ៉ាងហោចណាស់ចំនួន៤នាក់ត្រូវបានស្លាប់ ក្នុងនោះ៣នាក់ស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតស្លាប់នៅមន្ទីរពេទ្យ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ក្នុងហេតុការណ៏ដាច់ខ្សែកាប្លិ៍ យោង ជណ្តើរយន្តនៃអាគារកំពុងសាងសង់មួយកន្លែងតាមផ្លូវ CT សង្កាត់លេខ៣ក្រុងព្រះសីហនុវេលាម៉ោង៨ព្រឹកថ្ងៃ២០ឧសភា២០២២ ។

ជនរងគ្រោះជាកម្មករសំណង់មានឈ្មោះ ដូចខាងក្រោម៖ ១ឈ្មោះវល្លិ ភេទប្រុស អាយុ៥៣ឆ្មាំ មានស្រុកកំណើតភូមិ៣សង្កាត់លេខ៣ក្រុងព្រះសីហនុស្លាប់។ ២ឈ្មោះនូសុីនួន ភេទប្រុសអាយុ៣៣ឆ្នាំមានស្រុកកំណើតភូមិ៣សង្កាត់លេខ៣ក្រុងព្រះ សីហនុស្លាប់។ ៣ឈ្មោះរ៉ាន ភាស់ភេទប្រុស អាយុ៣៦ឆ្នាំមានស្រុកំណើតភូមិគោកមនឃុំគោក មនស្រុកអំពិលខេត្តឧត្តមានជ័យស្លាប់ ។៤ឈ្មោះសយ ម៉ាលីស ភេទស្រី អាយុ៣៨ឆ្នាំ មានស្រុកកំណើតភូមិព្រៃផ្គាំឃុំព្រៃផ្គាំស្រុកអង្គរបូរី ខេត្តតាកែវ ស្លាប់នៅមន្ទីរពេទ្យ។៥ឈ្មោះ ហេង សីហា អាយុ២៨ឆ្នាំមានស្រុកកំណើតខេត្តកំពង់ឆ្នាំងរងរបួសធ្ងន់ជនរងគ្រោះដែលរបួសធ្ងន់កំពុងសង្គ្រោះនៅមន្ទីរពេទ្យ។

ចំណែកមេការសំណង់និងម្ចាស់អាគារសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវដើម្បីឈានទៅរកអ្នកទទួលខុសត្រូវតាមនិតិវិធីច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទពាក់ព័ន្ធ