ទំព័រដើម ព័ត៌មានជាតិ នារីខេត្តបាត់ដំបងត្រូវបុរសជាជនជាតិថៃចាក់សម្លាប់យ៉ាងព្រៃផ្សៃ

នារីខេត្តបាត់ដំបងត្រូវបុរសជាជនជាតិថៃចាក់សម្លាប់យ៉ាងព្រៃផ្សៃ

ព័ត៌មាន សន្តិសុខសង្គម

0 មត្តិ

បាត់ដំបង÷ សេចក្តីរាយការណ៍បឋមបានឲ្យដឹងមកថា នារីខ្មែរស្រស់ស្អាតម្នាក់ទៅធ្វើការនៅប្រទេសថៃហើយត្រូវបានឃាតករជាជនជាតិថៃ យកកាំបិតចុងស្រួចចាក់ឲ្យស្លាប់នៅចំណុចមេហ្គាបាងណា Megabangnaកាលពីវេលាម៉ោង១២ ថ្ងៃត្រង់ម្សិលមិញថ្ងៃទី០៧ខែមេសាឆ្នាំ២០២២ក្នុងទឹកដីខេត្តសមុទ្រប្រាកានប្រទេសថៃ ។

សេចក្តីរាយការណ៍ដដែលបានឲ្យដឹងបន្តទៀតថាករណីចាក់សម្លាប់ខាងលើគឺ ជនសង្ស័យបានសារភាពចំពោះមុខមហាជនថាផ្តើមចេញពីភ្លើងប្រចណ្ឌ ដោយសារខឹងនឹង នារីខ្មែរម្នាក់នោះ ម្តងស្រលាញ់រូបគេ ហើយម្តងសុំបែកពីខ្លួន គ្មានមូលហេតុទើបជាដើមចម ធ្វើឲ្យរូបគេគិតខ្លីចាក់សម្លាប់តែម្តង ។

ក្រោយពីបានចាក់សម្លាប់ហើយ ជនដៃដល់ ជាជនជាតិថៃនោះ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗហើយកំពុងតែសាកសួរ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅដាក់ពន្ធនាគារបណ្តោះអាសន្ន ។

ដោយឡែកនារីរងគ្រោះ មិនទាន់បានស្គាល់អត្តសញ្ញាណ ឈ្មោះនិងអាយុនៅឡើយទេ ដឹងតែថា នាងមានស្រុកកំណើត រស់នៅភូមិជ្រោយម្ទេស ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ពាក់ព័ន្ធនឹងករណីបុរសជនជាតិថៃសម្លាប់នារី កម្ពុជាខាងលើអង្គភាពព័ត៌មានយើងមិនទាន់បាន ទាក់ទងមន្ត្រីស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកក បាននៅឡើយទេគិតត្រឹមម៉ោងចេញផ្សាយនេះ ៕

អត្ថបទពាក់ព័ន្ធ