ទំព័រដើម ព័ត៌មានសំខាន់ៗ ឃាត់ខ្លួនចិន៤នាក់អ្នកបកប្រែម្នាក់ករណីការធ្វើទារុណកម្មបង្ខាំងមនុស្សខុសច្បាប់

ឃាត់ខ្លួនចិន៤នាក់អ្នកបកប្រែម្នាក់ករណីការធ្វើទារុណកម្មបង្ខាំងមនុស្សខុសច្បាប់

ព័ត៌មាន សន្តិសុខសង្គម

0 មត្តិ

ខេត្តកំពត ៖ ក្រោយពីទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ គាំ សំរិត ភេទប្រុសមានអាយុ ២២ ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូទីលំនៅភូមិថ្មីឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ កាលពីថ្ងៃទី៦ខែមេសា ឆ្នាំ២០២២កម្លាំងអាវុធហត្ថខេត្តកំពតដឹកនាំដោយព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពតបើកប្រតិបត្តិការចុះទៅដល់ទីតាំងបនល្បែងកាស៊ីណូគ្មានឈ្មោះមួយកន្លែងស្ថិតនៅភូមិលកឃុំឫស្សីស្រុកខាងលិចស្រុកកំពង់ត្រាច ខេត្តកំពត ។

ក្នុងហេតុការណ៏ចុះបង្ក្រាបនោះសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ជនជាតិចិននិងអ្នកបកប្រែចំនួនម្នាក់ជាប់ពាក់ព័ន្ធករណីការធ្វើទារុណកម្មនិងបង្ខាំងមនុស្សខុសច្បាប់ ។

ក្រោយចុះឃាត់ខ្លួន ជនសង្ស័យជាជនជាតិចិន ត្រូវបានមន្ត្រីជំនាញនៃកងរាជអាវុធហត្ថ ខេត្តកំពត បានកំពុងសាកសួរលើជនសង្ស័យ ដែលជាជនជាតិចិន ទាំងនោះដើម្បី កសាងសំណុំរឿងបញ្ជូនទៅតុលាការ បន្តតាមនីតិវិធីច្បាប់របស់ ព្រះរាជានណាចក្រកម្ពុជា ៕

អត្ថបទពាក់ព័ន្ធ