ទំព័រដើម ទេសចរណ៍ កីឡាករកម្ពុជាចាន់ណាក្រសោបបានជើងឯកខ្សែក្រវ៉ាត់និងទឹកប្រាក់ជិត៥០០០$នៅសង្វៀនថៃ

កីឡាករកម្ពុជាចាន់ណាក្រសោបបានជើងឯកខ្សែក្រវ៉ាត់និងទឹកប្រាក់ជិត៥០០០$នៅសង្វៀនថៃ

ព័ត៌មាន កីឡា

0 មត្តិ

ភ្នំពេញ÷ នាល្ងាចថ្ងៃទី២០ខែមិនាឆ្នាំ២០២២នេះនៅលើសង្វៀន MAXMUAYTHAI មានការរៀបចំ កម្មវិធីប្រកួតមួយ ដើម្បីជ្រើសរើសជើងឯកខ្សែក្រវាត់ប្រភេទទម្ងន់៥៩គីឡូក្រាមប្រចាំស្ថានីយ៍ ទូរទស្សន៍ និងសង្វៀនមុិកម៉ូយថៃនៅខេត្តប៉ាតាយ៉ា ប្រទេសថៃឡង់ថ៍ ។

លក្ខខណ្ឌនៃការប្រកួតគឺមានចំនួន៣ទឹកមួយទឹកមាន៣នាទីដែលកីឡាករឆ្នើមៗចំនួន៤រូបក្នុងនោះមានកីឡាករ ជនជាតិថៃ៣រូបនិងកីឡាករកម្ពុជា ចំនួនមួយរូបផងដែរ ។

នៅក្នុងការប្រកួតលើសង្វៀនប៉ុស្តិ៍ មុិកម៉ូយថៃ គេឃើញកីឡាករ កម្ពុជា បានប្រើប្រាស់ស្នៀតគុនខ្មែរ ចំរវាយបកលើ កីឡាករថៃយ៉ាងសន្ធាប់ ធ្វើឱ្យកីឡាករថៃ ម្នាក់ៗស្ទើដកដង្ហើមមិនទាន់ ដែលជាហេតុ ធ្វើឲ្យកីឡាករ ថៃបានចាញ់ពិន្ទុចាន់ ណា ដែលជាកីឡាករកម្ពុជាហ្វឹកហាត់នៅប្រទេសថៃ ។

ក្រោយយកឈ្នះលើ កីឡាករថៃ មួយប្រកួតហើយ ចាន់ ណា បានបន្តឡើងលើពូលទី២ ដើម្បីជួបប្រកួត ជាមួយកីឡាករថៃ ម្នាក់ទៀតឈ្មោះ ពេជ្រ ប៉ាតាយា ដែលជាជើងខ្លាំងសម្បូរស្នៀតនិងបច្ចេកទេសល្អ ។

ក្នុងទី១កីឡាករ កម្ពុជាចាន់ណាបានចាញ់ប្រៀបជើងខ្លាំងថៃ ដោយសារថៃគេមានបច្ចេកទេសខ្ពស់ជាងយើងលុះទឹកទី២កីឡាករ កម្ពុជាយើងបានប្រើប្រួលស្នៀតប្រយុទ្ធដោយប្រើជង្គង់ជាគោល វាយលើ ដៃគូ ជាហេតុធ្វើឲ្យជើងខ្លាំងថៃពេជ្រ ប៉ាតាយ៉ា អស់ សួសជាង ទើបនៅទឹក៣ កីឡាករឆ្នើមរបស់ កម្ពុជា ប្រើប្រាស់បច្ចេកទេសសន្ធាប់លើកីឡាករថៃ ធ្វើឲ្យថៃចាញ់ពិន្ទុកីឡាករកម្ពុជា ។

អ្នកលេង គុននិយមបានសាទរលើឱកាសមាស របស់កីឡាករកម្ពុជាចាន់ ណា គ្រប់ៗគ្នាខណៈមើលឃើញកីឡាកររូបនេះឆ្លាតវៃក្នុងការប្រកួតលើសង្វៀនចេះលៃលកក្រសោបបានតំណែងជាជើង ឯកប្រចាំប្រទេសថៃ ក្នុងប្រភេទទម្ងន់៥៩គីឡូក្រាម ។ ក្រៅពីបានទទួលគ្រងខ្សែក្រវាត់១ខ្សែ ចាន់ ណា ក៏ទទួលបាននូវទឹកប្រាក់សរុបចំនួន១សែន បាតទៀតផងជាដូលួងចិត្តដល់កីឡាករដែលឈ្នះនោះ។

អត្ថបទពាក់ព័ន្ធ