ទំព័រដើម ព័ត៌មានសំខាន់ៗ នាយរងប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែតតម្រូវឲ្យពលរដ្ឋបង់លុយ៥០០០បាតប្រាក់ថៃដើម្បីយកម៉ូតូចេញពីប៉ុស្តិ៍រងការរិះគន់

នាយរងប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែតតម្រូវឲ្យពលរដ្ឋបង់លុយ៥០០០បាតប្រាក់ថៃដើម្បីយកម៉ូតូចេញពីប៉ុស្តិ៍រងការរិះគន់

0 មត្តិ

បន្ទាយមានជ័យ÷ មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែត ក្រោយនាយរងប៉ុស្តិ៍ម្នាក់បានទារលុយពីបុរសម្នាក់តំណាងម្ចាស់ម៉ូតូ ចំនួន៦០០០បាតកាលពីព្រឹកថ្ងៃទី១៩ខែមិនាឆ្នាំ២០២២នេះគ្រាដែលអ្នកតំណាងចូលទៅដោះស្រាយនៅប៉ុស្តិ៍សង្កាត់រដ្ឋបាលប៉ោយប៉ែតករណីម៉ូតូបំពាក់សុីងម៊ាំងឮខុសធម្មតា។ បុរសដែលជាភាគីតំណាងឲ្យម្ចាស់ម៉ូតូបានឲ្យដឹងថា កាលពីថ្ងៃទី១៨ខែមិនាឆ្នាំ២០២២ បុគ្គលិក២នាក់ដែលរួមការងារជាមួយបានជិះម៉ូតូ២គ្រឿងទៅទិញម្ហូបហើយត្រូវបានលោក នាយរងប៉ុស្តិ៍ រដ្ឋបាលសង្កាត់ប៉ោយប៉ែត ឈ្មោះបុឹង ដូ ចាប់ឃាត់ តមកក៏យកទៅរក្សាទុកនៅប៉ុស្តិ៍ ។ លុះតមកទៀតខ្លួនបានទាក់ទងទៅមិត្តភក្តិជានគរបាលដែរ ដើម្បីសុំការណែនាំយោបល់ ពេលនោះមិត្តភក្តិបាននិយាយថា មិនថ្វីទេ គេចុះចាប់យកទៅអប់រំទេ ដោយគ្រាន់តែទិញសុីម៊ាំងថ្មីទៅប្តូរទៅជាការស្រឹច ។ តមកទៀត បុរសដដែលហាក់មិនអស់ចិត្ត និងមិត្តភក្តិរបស់ខ្លួនទេ ក៏បានស្គាល់បុរសម្នាក់ទៀត ហើយឲ្យជួយរកមធ្យោបាយ ករណីខាងលើ ភ្លាមនោះ បុរសនោះបានតេទៅលោកនាយប៉ុស្តិ៍ ដោយស្នើសុំ ដើម្បីធ្វើយ៉ាងណាបាន ម៉ូតូមកវិញ នាយប៉ុស្តិ៍ លោកបានណែនាំឲ្យ ទាក់ទងទៅ នាយរងប៉ុស្តិ៍ ឈ្មោះ បុឹង ដូ តាមរយៈលេខទូរស័ព្ទដៃ ។

បុរសនោះបានតេទៅប្រាប់នាយរងប៉ុស្តិ៍ ថាខ្លួន ត្រូវការយកម៉ូតូ២គ្រឿង ដែលត្រូវបានឃាត់ទុក កាលពីថ្ងៃមុន ភ្លាមនោះ បាយរងប្រាប់ថា ខ្ញុំនៅខេត្តសៀមរាប ទៅវិញមិនទាន់ទេស្អែកម៉ោង១០ព្រឹកទើបខ្ញុំទៅដល់ហើយចាំតេមករកមក ។ លុះព្រឹកឡើងអ្នកតំណាងម្ចាស់ទ្រព្យចូលទៅជួបចន្លោះម៉ោង១១ថ្ងៃត្រង់ថ្ងៃទី១៩ខែមិនាឆ្នាំ២០២២ នាយរងប៉ុស្តិ៍ខាងលើតម្រូវឲ្យបង់លុយឲ្យខ្លួន ៦០០០បាតដើម្បីជាថ្នូរបានយកម៉ូតូចេញពីប៉ុស្តិ៍នោះ ។ បុរសតំណាងម្ចាស់ទ្រព្យថាខ្ញុំគ្មានលុយទេ សុំម៉ូតូ២គ្រឿងនិង៣០០០បាតបានហើយអ្ហី បង ? នាយរងនោះថាមិនបានទេ ព្រោះបើមិនមានលុយគ្រប់៦,០០០បាតទេរៀបចំឯកសារបញ្ជូនទៅគយ ហើយ ដោយខ្លាច លោកនាយរងប៉ុស្តិ៍ បញ្ជូន ក៏សុំទៀតថាបងខ្ញុំ មានលទ្ធភាពតែ៥,០០០បាតទេ លុយហ្និងខ្ចីមិត្តខ្ញុំទេណាបង ? មេរងប៉ុស្តិ៍ឈ្មោះ បុឹង ដូ ថាអឺប៉ុនណឹងក៏បានដែរ និយាយចប់អ្នកតំណាងរាប់លុយឲ្យឡើងញ័រដៃទទ្រាក់ព្រោះខ្លាចអំណាចលោកនាយរងប៉ុស្តិ៍ដ៏មានឥទ្ធិពល ។

ពាក់ព័ន្ធនឹងករណីចោទពីពលរដ្ឋខាងលើ លោក បុឹង ដូ នាយរងប៉ុស្តិ៍ ដែលរងការរិះគន់ពីពលរដ្ឋថា បានទារលុយ លើសចំណុះរូបនោះបានឆ្លើយបដិសេធញ័រមាត់កាលពីរសៀលថ្ងៃទី១៩ខែមិនាឆ្នាំ២០២២ខណៈសួរនាំជុំវិញករណីទារលុយដ៏ច្រើនពីពលរដ្ឋខុនិងវិជ្ជាជីវៈខ្លួនជានគរបាលជាតិ។

បែបណាក្តីមានមន្ត្រីនគរបាលរួមការងារជាមួយនាយរងប៉ុស្តិ៍ខាងលើ សុំមិនបញ្ចេញឈ្មោះបានបង្ហើបថានគរបាលម្នាក់នឹងធ្វើអ្វីៗមិនសូវចុះចំណោមគេទេហើយខ្លះការយោគយល់ចំពោះប្រជាពលរដ្ឋណាស់ដឹងតែបានផលប្រយោជន៍ខុសពីពាក្យថានគរបាលជាតិបំរើប្រជាជន ។

ចំណែកលោក នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ ប៉ោយប៉ែតនារសៀលថ្ងៃទី១៩ខែមិនាឆ្នាំ២០២២ លោកបានត្រឹមតែសុំទោសជំនួសដោយលោកថា នឹងប្រឹងប្រែងកែខៃមន្ត្រីក្រោមឱវាទឲ្យបានល្អ ដើម្បីបំរើប្រជាពលរដ្ឋស្របតាមគោលនយោបាយថ្នាក់ដឹកនាំដែលបានកំណត់និងដាក់ទិសដៅមក ។

បើទោះជាបែបនេះក្តី លោក វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលនៃអធិការដ្ឋានក្រុងប៉ោយប៉ែតបានឲ្យសារព័ត៌មានយើងដឹងថា ថ្ងៃចន្ទខាងមុខនេះលោកនឹង មានវិធានការអប់រំឬដាក់ទោសទណ្ឌ លើ បុគ្គលដែលប្រព្រឹត្តនោះដើម្បីឲ្យរៀងចាលពុំនោះទេ គេនឹងអនុវត្តន៍កិច្ចការងារផ្ទុយ ពីបទបញ្ជារហូត ។ លោកបានបន្តថា ជាគោលការ លោកឲ្យចាប់ ម៉ូតូក្មេងទំនើងណាដែលជិះបង្ហោះ ហើយបំពាក់ សុីមាំងលាន់ឮខុសបច្ចេកទេស ដោយគ្រាន់តែធ្វើការអប់រំ ឲ្យដោះដូរសុីម៊ាំងចាស់ចេញដាក់អាថ្មីមកជាការស្រេច មិនមែនលោកបញ្ជាឲ្យទារលុយគេឯណាដូច្នោះទេ ?។

សូមរំលឹកថា កាលពីថ្មីនេះនៅឯខេត្តបន្ទាយមានជ័យ ក៏មានរឿងរ៉ាវដូចនៅ ប៉ោយប៉ែតដែរ គឺនគរបាលចាប់យុវជន ហើយតម្រូវឲ្យបង់ប្រាក់ចំនួន៥០ដុល្លារ ដោយពិន័យលើ ប្រើប្រាស់សុីម៊ាំងម៉ូតូឮ សម្លេងលាន់ខ្លាំង ។ ក្រោយមកត្រូវពលរដ្ឋជេរបញ្ជោរតាមប្រព័ន្ធសង្គម ហ្វេសប៊ុក ថា ប៉ូលិសចោរជំរិតលុយក្មេង ជាដើម ៕

អត្ថបទពាក់ព័ន្ធ