ទំព័រដើម ព័ត៌មានជាតិ យ៉ាងហោចទាហាន២នាក់ស្លាប់និង៤នាក់ទៀតរបួសក្នុងប្រតិបត្តិការបាញ់គ្រាប់ពិតនៅខេត្តស្ទឹងត្រែង

យ៉ាងហោចទាហាន២នាក់ស្លាប់និង៤នាក់ទៀតរបួសក្នុងប្រតិបត្តិការបាញ់គ្រាប់ពិតនៅខេត្តស្ទឹងត្រែង

ព័ត៌មានជាតិ សន្តិសុខនិងសង្គម

0 មត្តិ

ស្ទឹងត្រែង÷ យ៉ាងហោចណាស់មាននាយទាហានចំនួន២នាក់បានស្លាប់នៅនឹងកន្លែងនិង៤នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាលក្នុងហេតុការណ៏កន្លែងទីលានបាញ់គ្រាប់ពិតក្នុងភូមិសាស្ត្រទឹកដីខេត្តស្ទឹងត្រែងនោះ ។ទិដ្ឋភាពយុទ្ធជន យម សុផានិត

ហេតុការណ៍បាញ់គ្រាប់ពិតនេះធ្វើឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៤ខែមករាឆ្នាំ២០២២ បណ្តាលឲ្យមានទាហានចំនួន២នាក់បានស្លាប់ និង៤នាក់ផ្សេងទៀតរងរបួស។អ្នកស្លាប់២នាក់មានម្នាក់ ឈ្មោះ យូម សុផាន់និត ភេទប្រុស អាយុ៣០ឆ្នាំ មានដើមកំណើតនៅ ស្រុកមោងឫស្សីខេត្តបាត់ដំបង ។

សាច់ញាតិរបស់យុទ្ធជនយូម សុផាន់និត បានឲ្យដឹងថាកូនប្រុសរបស់គាត់ធ្វើជាកងទ័ពនៅវរសេនាតូចកងកាំភ្លើងធំ ចំណុះយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង។ កូនប្រុសរបស់គាត់មានចរិតស្លូតបូតសុភាពរាបសារ គួរជាទីស្រលាញ់ក្នុងសង្គមក្រុមគ្រួសារ ។ពេលដឹងថា កូនស្លាប់គាត់សង្វេគតក់ស្លុតរន្ធត់ចិត្តខ្លាំងណាស់ ត្បិតការបាត់បង់នេះមិនវិលមកវិញឡើយនិយាយបណ្តើរលាយលំដោយសម្លេងខ្សិបខ្សួលគួរអោយអាណិត  ។

វិញ្ញាបនបត្រនិងរូបថតកាលនៅរស់

ចំណែកមន្ត្រីយោធាម្នាក់ដែលជាយុទ្ធមិត្ត ផ្នែកស្ថិតិ បានឲ្យដឹងថា ÷ ហេតុការណ៍បាញ់គ្រាប់ពិតនោះ ធ្វើឡើងនៅទីលានបាញ់គ្រាប់ក្នុងខេត្តស្ទឹងត្រែង មូលហេតុដែលនាំឲ្យគ្រោះថ្នាក់កើតឡើងនេះដោយសារខុសបច្ចេកទេសលោកថា យុទ្ធជនយើងស្លាប់២នាក់ ដោយឡែករបួសលោកមិនហ៊ាននិយាយទេ ។

បងស្រី យុទ្ធជន យូម សុផាន់និត នៅឯខេត្តបាត់ដំបងបានឲ្យដឹងថាពេលនេះក្រុមគ្រួសាររបស់គាត់បាន រៀបចំផ្ទះសម្បែងរួចហើយដើម្បីតម្កល់សពធ្វើបុណ្យទក្ខិណានុប្បទានឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធ ប្អូនប្រុសដែលបានស្លាប់នោះតាមប្រពៃណីព្រះពុទ្ធសាសនា ៕ដោយ÷ កាឡាបរិវាត់

អត្ថបទពាក់ព័ន្ធ