ទំព័រដើម ព័ត៌មានអន្តរជាតិ ភូមាទាហានប្រឆាំងមេរដ្ឋប្រហារបានប៉ះទង្គិចគ្នានៅតំបន់ក្រហមក្បែរកំពង់ផែន

ភូមាទាហានប្រឆាំងមេរដ្ឋប្រហារបានប៉ះទង្គិចគ្នានៅតំបន់ក្រហមក្បែរកំពង់ផែន

ព័ត៌មានអន្តរជាតិ

0 មត្តិ

ប្រទេសភូមា÷ ក្រុមកងទ័ពស្ម័គ្រសម្ពន្ធ័ប្រជាធិបតេយ្យ PDFs បានផ្តល់សន្តិសុខសម្រាប់អ្នកតវ៉ាប្រឆាំងនឹងក្រុមកម្លាំងរដ្ឋប្រហារយោធាដឹកនាំដោយលោក មិន អ៊ូងឡាងពួកគេបានបន្តការតវ៉ាប្រឆាំងរបបផ្តាច់ការ ។

ទិដ្ឋភាពប្រជាជនបះបោរតវ៉ា

ប្រជាពលរដ្ឋភូមាថាទាហាន PDFបានធ្វើឱ្យមានសុវត្ថិភាព ការពារសន្តិសុខជូនប្រជាជន ដែលលើកគ្នាមកតវ៉ារឆាំងនឹងរបបយោធាដាច់ខាត់នៅព្រឹកថ្ងៃទី ១៣ ខែមករាឆ្នាំ២០២២ម្សិលមិញនេះ ។

តមកកងកម្លាំងស្មគ្រចិត្តសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានបើកការវាយប្រហារតាមនាវាទេសចរណ៍លើលើកំពង់ផែមួយក្បែរបង្កឲ្យក្រុមទាហានរបបផ្តាច់ការមេរដ្ឋប្រហាររងរបួសនិងស្លាប់ច្រើនដេកដួលក្នុងទីតាំងសមភូមិនោះ ។

តមកទៀត ក្រុមទាហ៊ានពួកបិសាចក្រហម របបផ្តាច់ការបានបន្តទៅប៉ះទង្គិចគ្នាជាមួយ កងទ័ពព្រៃដែលសម្ងំលាក់ខ្លួនការពារជនភៀសខ្លួនការវាយប្រហារគ្នានៅក្នុងតំបន់គ្រោះថ្នាក់នោះធ្វើឡើងនៅក្នុងភូមិមួយចំនួនប៉ុន្តែកូដកម្មសាធារណៈនៅតែបន្តធ្វើឡើងដើម្បីប្រឆាំងនឹងរបបផ្តាច់ការយោធាដដែល ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ក្រុមទាហានរបស់ មេរដ្ឋប្រហារ បានចាប់ខ្លួនប្រជាជនស្លូតត្រង់ និងមានសេចក្តីរាយការណ៍ទៀតថា ពួកគេបានបៀតបៀនលើ ក្រុមស្ត្រីភេទផងដែរ ។ អំពើដ៏ព្រៃផ្សៃដែលស្តែងចេញពី ក្រុមកងទ័ពរដ្ឋប្រហាររបបយោធាធ្វើឱ្យឲ្យប្រជាជន នៅប្រទេសភូមាកើតក្តីក្តៅក្រហាយបានចងកំហឹងនិងចងចាំទុកជាប្រវត្តិសាស្ត្ររបស់ប្រទេសមួយនេះ ។ក្រុមសម្ព័ន្ធយុវជនប្រឆាំងរបបយោធា

អ្នកតាមដាននយោបាយនិងសង្គម បានលើកឡើងថា សង្គ្រាម ប្រទេសភូមានេះ មិនអាចបញ្ចប់បានដោយងាយៗទេ ដោយហេតុថា កងកម្លាំងរដ្ឋប្រហារ ដែលគាំទ្រលោក មិន អ៊ុង ឡាង ឲ្យដឹកនាំនោះពួកគេ នៅតែបន្តបើកវាយប្រហារលើពលរដ្ឋស្លូតត្រង់។ ចំណែក ពលរដ្ឋស្លូតត្រង់បានស្ម័គ្រចិត្តចងក្រងគ្នាបង្កើតបានជាកងទ័ពស្រួចទឹកចិត្តមោះមុតងើបឡើង ប្រឆាំងច្បាំងមិនខ្លាចស្លាប់ព្រោះហេតុផលចង់បានរបបថ្មីប្រជាធិបតេយ្យប្រទេសគោរពច្បាប់ជាធំ ។ បែបណាស្នូរកាំភ្លើង បានលាន់ឮ សព្វទិសទី ផ្សែងភ្លើងចាប់ផ្តើម ឆាបឆេះ ពេញភូមាគកណ្ដាល និងភូមភាគខាងត្បូង នៃប្រទេសភូមា ៕

អត្ថបទពាក់ព័ន្ធ