ទំព័រដើម ព័ត៌មានជាតិ ល្បីបុគ្គលិកក្រុមហ៊ុនកាស៊ីណូPoiPetPalacePlusផ្ទុកOMICRON

ល្បីបុគ្គលិកក្រុមហ៊ុនកាស៊ីណូPoiPetPalacePlusផ្ទុកOMICRON

ព័ត៌មានជាតិ និងសុខភាព

0 មត្តិ

បន្ទាយមានជ័យ÷ មានការលើកឡើងពីមាត់មួយទៅមាត់មួយតាមបណ្តាញសង្គមតេឡេក្រាមថា ជនបរទេសម្នាក់ត្រូវបានគេរកឃើញមានផ្ទុកជម្ងឺខូវិដ-19ប្រភេទថ្មី មេរោគបំលែងOMICRON ជនបរទេសនោះ ឈ្មោះJohanSanjaya ជនជាតិឥណ្ឌូនេស៊ី ភេទប្រុសមានអាយុ៣១ឆ្នាំ បំរើការងារនៅ casino Poi Pet Palace Plus ដែលមានអាស្រ័យដ្ឋានស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់និងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។

យោងតាមតេឡេក្រាមឈ្មោះ សុភាព តារា បានឲ្យដឹងថា គេបានរកឃើញជនបរទេសម្នាក់ឈ្មោះ Johan Sanjaya មានការទាក់ទងនិងធ្វើការនៅ ក្រុងប៉ោយប៉ែត និងជាបុគ្គលិករបស់ក្រុមហ៊ុនកាស៊ីណូ ប៉ោយប៉ែតផាឡែសផ្លាស់សេចក្តីដដែលបានបញ្ជាក់ថា ស្នើសុំសហការជាមួយអភិបាលក្រុងប៉ោយប៉ែតដើម្បីស្វែងរក អត្តសញ្ញាណជនបរទេសជាបុគ្គលិកក្រុមហ៊ុនបនល្បែងសុីសងនោះ ដើម្បីប្រយោជន៍ទប់ស្កាត់ការឆ្លងរាលដាលចូលដល់សហគមន៍ ។

ទិដ្ឋភាពបនល្បែងអនឡាញ

លោក សំ វៃ នាយកប្រតិបត្តិក្រុមហ៊ុនកាសុីណូប៉ោយប៉ែតផាឡែសផ្លាសបានឲ្យដឹងកាលពីព្រឹកថ្ងៃទី១២ខែមករាឆ្នាំ២០២២នេះថាក្រុមហ៊ុនបានត្រួតពិនិត្យរួចអស់ហើយឈ្មោះជនបរទេសដែលដាក់ការសង្ស័យ ធ្វើការងារក្នុងក្រុមហ៊ុន នោះមិនមានឈ្មោះហ្នឹងទេ ។ លោកបានបញ្ជាក់ទៀតថាខាងក្រសួងសុខភិបាលក៏បានទូរសព្ទ័សួរលោកម្តងមកហើយកាលពីយប់ថ្ងៃទី១១មករាម្សិលមិញលើករណីជំងឺ ខូវិដ-19 ប្រភេទថ្មី មេរោគបំលែង Omicron ប៉ុន្តែគ្មានរូបថតនិង អត្តសញ្ញាណពិតប្រាកដដើម្បីងាយស្រួលស្វែងរកឡើយ ។

អាគារកាស៊ីណូប៉ោយប៉ែតផាឡេស

ដោយឡែកលោក គាត ហុល អភិបាលក្រុងប៉ោយប៉ែតនាព្រឹកថ្ងៃទី១២ខែមករាឆ្នាំ២០២២នេះសារព័ត៌មានយើងមិនអាចទាក់ទងសុំឲ្យលោកធ្វើការអធិប្បាយជុំវិញពាក្យចចាមអារ៉ាមលើជនបរទេសមានផ្ទុកមេរោគបំលែងប្រភេទថ្មីOmicronនោះបាននៅឡើយទេ ខណៈតេចូលគ្មានអ្នកទទួល ។

ចំណែកឡេចាន់សង្វាតប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងដែរថាជុំវិញព័ត៌មានលេចឮ ខាងលើលោកក៏បានដឹងនិងទទួលបញ្ជាពីក្រុមការងារ ថាជនសង្ស័យបរទេសនោះត្រូវបានគេរកឃើញ ផ្ទុកមេរោគប្រភេទថ្មី ប៉ុន្តែមិនទាន់ច្បាស់លាស់នៅឡើយទេ ហើយលោកក៏កំពុងតែដាក់កម្លាំងដើម្បីធ្វើការងារនេះឲ្យបានលឿននិងល្អិតល្អន់ ការពារនិងទប់ស្កាត់កុំឲ្យឆ្លងចូលសហគមន៍យើងទាន់ ។

សូមបញ្ជាក់ថា÷ ក្រុមហ៊ុនកាស៊ីណូប៉ោយប៉ែតផាឡេសផ្លាស់ ទើបតែរៀបចំបើកឲ្យដំណើរការ ប៉ុន្តែសេវាកម្មផ្នែកអនឡាញបានកំពុងដំណើរការយូរមកហើយ ចំណែកឯកាស៊ីណូ ប៉ោយប៉ែតផាឡេស ក៏បានបើកផ្នែក សេវាកម្មអនឡាញយ៉ាងពេញបន្ទុកដែរ បើទោះ ណាសជណ របស់រាជរដ្ឋាភិបាលមិនទាន់មានច្បាប់អនុញ្ញាតឲ្យកម្ពុជាអាចដំណើរការ ល្បែងស៊ីសងតាមរូបភាពអនឡាញក៏ដោយចុះ តែនាសព្វថ្ងៃនេះ កាស៊ីណូ៩៩% បានបង្កើតសេវាកម្មល្បែងស៊ីសងអន ឡាញមិនបង្កឲ្យឈឺក្បាលដល់ស្ថាប័នជំនាញនោះដែរ សង្ស័យថាប្រើប្រាស់វ៉ាក់សាំងអាមេរិកកាំងហើយ?៕ ចិត្ត

អត្ថបទពាក់ព័ន្ធ