ទំព័រដើម ព័ត៌មានជាតិ កាស៊ីណូអិលភីភីស្កាយប៉ោយប៉ែតបើកឲ្យខ្មែរចូលលេងយ៉ាងអនាធិបតេយ្យបំពាននិងសជណ

កាស៊ីណូអិលភីភីស្កាយប៉ោយប៉ែតបើកឲ្យខ្មែរចូលលេងយ៉ាងអនាធិបតេយ្យបំពាននិងសជណ

ព័ត៌មានជាតិ សន្តិសុខសង្គម

0 មត្តិ

បន្ទាយមានជ័យ÷ ក្រុមហ៊ុនកាស៊ីណូមួយនៅក្រុងប៉ោយប៉ែតត្រូវបានប្រភពខ្សិបខ្សៀវថាស្គាល់ថៅកែៗជាជាជនជាតិខ្មែរ ហើយក្នុងនោះមាន២នាក់ជាសមត្ថកិច្ចកងរាងអាវុធហត្ថនិង២នាក់ផ្សេងទៀតជាអាជីវករ នៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ  ។

ក្រុមហ៊ុន Casino LPP Sky មានទីតាំងស្ថិតក្នុងភូមិក្បាលស្ពាន២សង្កាត់និងក្រុងប៉ោយប៉ែត

អាគារបនល្បែងនិងលោកអភិបាលក្រុង

 

នៅខាងកើតមិនឆ្ងាយពីក្លិបខារ៉ាអូខេFPLUSកាសុីណូនេះ កន្លងទៅគឺពួកគេមានបើកលេងវង់ល្បែងបៀរអាប៉ោង ចាក់ភ្នាល់សាច់ប្រាក់វាល់មុឺនដុល្លារ ក្នុងមួយថ្ងៃៗ ។ហើយអ្នកលេងភាគច្រើនសុទ្ធតែសមត្ថកិច្ច និងក្រុមអាជីវករពួកអ្នកមានលុយនិងកិត្តិយសមិនធម្មតានៅអាណាចក្រប៉ោយប៉ែត ។ ក្រោយមក ទៀតកំឡុងពេលបិទខ្ទប់ជំងឺខូវិដ-19 ក៏ក្រុមហ៊ុនកាស៊ីណូបនល្បែងនេះនៅតែបើកលេងជាចំហ រហូតថ្ងៃមួយស្រាប់តែ នាយទាហានម្នាក់បានចាញ់ល្បែងផង និងឆ្លងជំងឺខូវិដ-19ផង បានចងកធើ្វអត្តឃាតនៅក្បែរមុខជណ្តើរចូលទៅអាគារទើបសង់ថ្មីនោះ ។

ចំណែកប្រភពពីក្រុមអ្នកញៀនល្បែងស៊ីសងចាញ់បោសគូថខោបានបង្ហើបឲ្យដឹងថា÷LPP Sky កាស៊ីណូសព្វថ្ងៃនេះគេបើកឲ្យប្រជាជនខ្មែរចូលលេងភ្លួកទឹកភ្លួកដីទាំងយប់ទាំងថ្ងៃគ្មានសមត្ថកិច្ចណាហានចេញមុខហាមឃាត់នោះទេព្រោះម្ចាស់ភាគហ៊ុនសុទ្ធតែមន្ត្រីពាក់សក្តិធំៗសូម្បីអាជ្ញធរមូលដ្ឋានក៏មិនហ៊ានងើបមុខផង ។ ប្រភពដដែលបានបន្តទៀតថា អ្នកលេងល្បែងសុីសងចាក់បាខារ៉ាតនៅក្នុងកាសុីណូខាងលើនេះខ្មែរលេង៩០% ១០%ទៀតភ្ញៀវជាជនបរទេស ។ពលរដ្ឋខ្មែរអ្នកលង់ខ្លួននិងល្បែងសុីសងកាសុីណូបានឲ្យដឹងថាសព្វនេះ អ្នកចាញ់បានលក់បញ្ចាំ-ឡានម៉ូតូ ប្លង់ផ្ទះសម្បែងគ្មានសល់ ព្រោះញៀននិងល្បែង ។ ពួកគេថា÷ អ្នកដែលចង់មកលេងល្បែងសុីសងសូមមកលេងនៅកាសុីណូ LPP Sky Pio Pet ធ្វើដំណើរតាមផ្លូវច្រកដើមស្នួល មកដល់មានក្លិបវាយសីមួយ បត់ទៅជើងបន្តិចចូលតាមផ្លូវសម្ងាត់មួយ ដើរចម្ងាយ១០០ម៉ែត្រចូលពីក្រោយទីនោះហើយបនល្បែងកាស៊ីណូ ។

ចំណែកផ្លូវខាងមុខជាប់និងហាងប្លូកាហ្វេ ស៊ុបប្រហិតត្រី គឺជាផ្លូវសម្រាប់ទីឈប់ចតរថយន្តរបស់មេៗបនល្បែងតែប៉ុណ្ណោះមិនសូវមានមនុស្សចូលលេងទេ  ។

សូមរំលឹកថា÷ LPP SKY CASINO ត្រូវបានប្រភពទម្លាយឲ្យដឹងទៀតថា ហ៊ុនកាស៊ីណូខាងលើកន្លែងទៅ មានឈ្មោះ យ៉ូជាម្ចាស់ហ៊ុនធំជាងគេនិងជាអ្នកមើលការខុសត្រូវលើក្រុមហ៊ុន។ ក្រោយមកពួកគេមានការទាស់ទែងខ្វែងគំនិតគ្នាផ្នែកហិរញ្ញវត្ថុ ទើបម្ចាស់ហ៊ុនធំបានចាកចេញពី LPP Sky Casino ទៅបើកបនល្បែងមួយផ្សេងទៀត ទីតាំង ស្ថិតក្នុងភូមិក្បាលស្ពាន១សង្កាត់និងក្រុងប៉ោយប៉ែតអតិតអាគារខារ៉ាអូខេរាជសីហ៏១ ជាប់នឹងរង្វង់មូលប៉ោយប៉ែតតែម្តង ។

រូបភាពចាស់ដែលបង្ក្រាបកន្លងមក

យោង(សជណ) របស់ប្រមុខដឹកនាំព្រះរាជាណាចក្រកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រី កន្លងទៅសម្តេចបានណែនាំនិងផ្តល់ជាអនុសាសន៍បញ្ជាក់ច្បាស់ៗថា÷ បនល្បែងទាំងឡាយ ណាបើកចំហឲ្យពលរដ្ឋខ្មែរចូលលេងនោះអាជ្ញាធរនិង សមត្ថកិច្ច ពាក់ព័ន្ធត្រូវមានវិធានការជាបន្ទាន់ គឺមានសិទ្ធិដកហូតអាជ្ញាប័ណ្ណ ព្រោះពួកគេមិនគោរពតាមកិច្ចសន្យា ។ សម្តេចសង្កត់ធ្ងន់ថា កាស៊ីណូយើងអនុញ្ញាតច្បាប់ឲ្យមានសម្រាប់តែបើកឲ្យជនបរទេសចូលលេងតែប៉ុនណោះ មិនមែនបើកឲ្យប្រជាជនខ្មែរលេងនោះទេ។

  ចំណែកនគរបាលនាយកដ្ឋានប្រឆាំងល្បែងពាណិជ្ជកម្មនៃក្រសួងមហាផ្ទៃមានស្នាក់ការក្នុងបុរីរស្មីដួងចន្ទ័ ភូមិសាមគ្គីមានជ័យសង្កាត់និងក្រុងប៉ោយប៉ែត គេមិនដែលឃើញសមត្ថកិច្ចចុះបង្ក្រាបករណីប្រឆាំងនិងល្បែងស៊ីសងពាណិជ្ជកម្មបានម្តងណាឡើយ ។ ពោលគឺគេឃើញតែសមត្ថកិច្ចនាំគ្នានៅប្រកបដោយក្តីសុខ ចំរ៉ុងចំរើនត្រជាក់ត្រជុំដូចទឹកអប់បំពង់ខ្ចី ។

បែបណាក៏ដោយពាក់ព័ន្ធនិងក្រុមហ៊ុន LPP Sky Casinoសារព័ត៌មានយើងមិនទាន់អាចទាក់ទងដើម្បីសុំឲ្យមានការបកស្រាយបាននៅឡើយទេ ជុំវិញពលរដ្ឋលើកឡើងថា ក្រុមហ៊ុនបើកឲ្យខ្មែរចូលលេងយ៉ាងអនាធិបតេយ្យនោះ ? ។ លើសពីនេះទៅទៀតអង្គភាពសារព័ត៌មានយើងនឹងធ្វើការបកស្រាយបំភ្លឺជូនម្ចាស់ក្រុមហ៊ុនប្រសិនណាក្រុមហ៊ុនមានទឡ្ហីករណ៍(សជណ)ថ្មីស្តីពីការអនុញ្ញាតច្បាប់ឲ្យប្រជាជនខ្មែរចូលលេងល្បែងស៊ីសងដោយសិរីនោះ ? ។

ចំណែកលោក ឧត្តមសេនីយ៍ ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី១០ខែមករា ឆ្នាំ២០២២នេះអង្គភាពយើងមិនទាន់ទាក់ទងសុំឲ្យលោក ធើ្វការអធិប្បាយបានយ៉ាងណានៅឡើយទេជុំវិញ ប្រជាពលរដ្ឋព្រួយបារម្ភពីសន្តិសុខសុវត្ថិភាព ខណៈល្បែងស៊ីសងបើកឲ្យប្រជាជនខ្មែរចូលលេងដោយបានដោយសិរីបែបនេះ?។

សូមបញ្ជាក់ថា÷អាគារកាស៊ីណូអិលភីភីស្កាយមានបើកល្បែងសុីសងតាមអនឡាញជាច្រើនប្រភេទក្នុងនោះមានល្បែងអនឡាញចាក់បាល់បាខារ៉ាត់និងរ៉ូឡែត ដែលកម្ពុជាបានហាមឃាត់មិនទាន់មានច្បាប់អនុ ញាតឲ្យធើ្វអាជីវកម្មលើប្រពន្ធ័អនឡាញនៅឡើយទេ ។ ក្រុមអ្នកបើកល្បែងសុីសងតាមអនឡាញទាំងនោះភាគច្រើន ជាជនបរទេសពួកគេស្នាក់នៅតាមបន្ទប់អាគារជួល នានាក្នុងក្រុងប៉ោយប៉ែតមិនដែលឃើញសមត្ថកិច្ចចុះបង្ក្រាបម្តងនៅឡើយទេ ឬ ជាល្បែងស្របនិងច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា  ?  ។ ដោយ:ចៅលាប

 

អត្ថបទពាក់ព័ន្ធ