ទំព័រដើម ព័ត៌មានជាតិ សមាគមចលនាយុវជន១៥៧ខេត្តបន្ទាយមានជ័យនាំយកថវិកា៧០មុឺនរៀលរៀបចំបូជាសព

សមាគមចលនាយុវជន១៥៧ខេត្តបន្ទាយមានជ័យនាំយកថវិកា៧០មុឺនរៀលរៀបចំបូជាសព

ព័ត៌មានជាតិ រឿងរ៉ាវសង្គម

0 មត្តិ

បន្ទាយមានជ័យ÷សមាគមចលនាយុវជនកម្ពុជាក្រុម ១៥៧ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី៤ខែមករាឆ្នាំ ២០២២ បាននាំយកថវិកាចំនួន៧០មុឺនរៀលដើម្បីរៀបចំ ធើ្វបុណ្យសព ដល់សពជនអនាថាដែលបានស្លាប់នៅក្នុងទឹកដីក្រុងប៉ោយប៉ែត ។ សកម្មភាពក្រុមការងារផ្តល់ជូនថវិកា

សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ក្រុងប៉ោយប៉ែតដឹកនាំដោយលោក គង់ រិទ្ធា បានចាត់ឲ្យតំណាងគឺលោក ចន ចន្នី មួយអន្លើដោយសមាជិកចំនួន០៥រូបផ្សេងទៀត នាំយកថវិកា សរុប៧០ម៉ឺនរៀល ប្រគល់ជូនដល់អាជ្ញាធរក្រុងប៉ោយប៉ែតដើម្បីរៀបចំនិងចាត់ចែងបូជា សពជនអនាថាម្នាក់ស្លាប់គ្មានសាច់ញាតិដឹងឮនៅក្នុងបរិវេណវត្តប៉ាលិលេយ្យ ។

ថវិកាដែលសមាគមចលនាយុវជនកម្ពុជាក្រុម ១៥៧ ប្រគល់នោះ លោកតាអាចារ្យបានយកទៅចាត់ចែង ទិញសម្ភារ: ផ្សេងៗដូចជា÷ធ្យូង រួមនឹងរិក្ខារប្រគេនព្រះសង្ឃ រៀបចំពិធីសូត្រមន្តឆាកបង្សុកូល ដើម្បីឧទិ្ទសកុសលចំពោះវិញ្ញាណក្ខន្ធសព ។លោក ចន ចាន់នី ប្រគល់ថវិកា៧០មុឺនរៀល

សូមរំលឹកថា÷ជារឿយៗគេតែងតែឃើញ វត្តមានសមាគមន៍ចលនាយុវជនកម្ពុជាក្រុម១៥៧ ចុះជួយសង្គមនិងជនចាស់ជរាគ្មានទីពឹង ក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត ទន្ទឹមនឹងនេះ ពួកគេបានចែករំលែក សេចក្ដីល្អ ដល់គ្នានិងគ្នាទៀតផង  ។

ពលរដ្ឋដែលបានឃើញសកម្មភាពរបស់សមាគម ចលនាយុវជនកម្ពុជាក្រុម១៥៧ បានកោតសសើរ ចំពោះទឹកចិត្ដដ៏ថ្លៃថ្លា លះបង់នូវកម្លាំងកាយចិត្ត ដែលមិនអាចកាត់ថ្លៃបាន ព្រោះជាទង្វើដែលអ្នកដទៃពិបាកធើ្វតាម ៕

អត្ថបទពាក់ព័ន្ធ