ទំព័រដើម ទេសចរណ៍ ព្រះនាងសុវឌ្ឍនាទេវីព្រះមហេសីក្សត្រនគរសៀមដែលដើមកំណើតជាខ្មែរ

ព្រះនាងសុវឌ្ឍនាទេវីព្រះមហេសីក្សត្រនគរសៀមដែលដើមកំណើតជាខ្មែរ

ព័ត៌មាន សង្គម

0 មត្តិ

ភ្នំពេញ÷ ព្រះនាងសុវឌ្ឍនាទេវី មានព្រះនាមដើមថា គ្រឿកែវ អភ័យវង្សហៅក្រៅទីវ ប្រសូតនៅថ្ងៃទី១៥ ខែមេសាឆ្នាំ១៩០៥ជាបុត្រីរបស់ពញាអភ័យ ភូបេស លឿម អភ័យវង្សនិងលោកស្រីឡេខ ប៊ុន ណាគ ក្រោយមកពញាលឿម អភ័យវង្ស ត្រូវបានចៅពញាអភ័យភូបេស ឈុំ ដែលជាបិតា ផ្គូផ្គងអោយរៀបអាពាហ៍ពិពាហ៍ជាថ្មី។ ទើបលោកស្រី ឡេខ បុនណាគ ដែលមានផ្ទៃពោះទៅហើយនោះបានវិលត្រឡប់មករស់នៅជាមួយគ្រួសារនាង ឯបាងកកវិញ។ នៅពេលដែលទារិការ គ្រឿកែវ បានប្រសូតម្តាយរបស់នាងក៏បានទទួលមរណភាព ទារិការគ្រឿ កែវ ក៏ត្រូវបានទទួលយកចិត្តទុកដាក់ចិញ្ចឹមបីបាច់ដោយជំទាវស្រីសុន្ធរនាដ-កែវ ភ្នំដែលជាជីដូនបង្កើតខាងម្ដាយ និងជាសាច់ឆ្ងាយខាងឪពុកផងដែរ ។

ជំទាវស្រីសុន្ធរនាដ ដែលជាយាយបង្កើតរបស់ គ្រឿកែវ ក៏មានឈាមជ័រជាខ្មែរមកពីត្រកូលអភ័យវង្សដូចគ្នា(ឪពុករបស់លោកជំទាវគឺ ព្រះសុពណ្ណពិសាល កង អភ័យវង្ស ដែលទទួលបញ្ជាពីព្រះចៅរាមាទី៤មករុះរើរប្រាសាទខ្មែរទៅបាងកក តែត្រូវប្រជាជននៅមូលដ្ឋានលបវាយប្រហារនឹងសំលាប់់ចោលឯជំទាវសុន្ធរនាដកាលណោះអាយុ៧ឆ្នាំបានរត់រួច ហើយត្រូវបានត្រកូល ប៊ុន ណាគ ដ៏មានឥទ្ធិពលទទួលទៅបីបាច់ថែរក្សា)។ ដោយឡែកក្រុមគ្រួសារខាងឪពុករបស់ កុមារី គ្រឿកែវ គឺត្រកូលអភ័យវង្ស ហាក់មិនអើពើនឹងនាងសោះឡើយ។

តាមរយៈជាតិកំណើតខាងលើយើងអាចដឹងថា ព្រះនាងសុវឌ្ឍនាទេវី ឬ គ្រឿកែវ អភ័យវង្ស នេះទទួល ឈាមជ័រជាខ្មែរតាមរយៈឪពុក និងទទួលឈាមជ័រជា ខ្មែរ-មន-ពែក្ស ពីខាងម្តាយ(ជីតាគឺត្រកូល ប៊ុន ណាគ មានជាតិកំណើតជា មន-ពែក្ស)។

ដោយសារជាតិត្រកូលខ្ពង់ខ្ពស់ មុនពេលអភិសេក គ្រឿកែវ បានទទួលការហ្វឹកហាត់ល្ខោនរបាំបុរាណយ៉ាងស្ទាត់ជំនាញនិងទទួលបានឱកាសសម្តែងមុខព្រះភក្ត្រព្រះមហាក្សត្រព្រះចៅរាមាទី៦ ជាច្រើនលើកច្រើនសារផងដែរ។ គ្រាមួយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩២៤ គ្រឿកែវ អភ័យវង្ស ទទួលបានឱកាសចូលរួមហាត់សមសម្តែងល្ខោនព្រះរាជនិពន្ធរឿងព្រះរោង ក្នុងឱកាសពិធីបុណ្យចម្រើនព្រះជន្មវស្សានៃសម្តេចព្រះនាងម្ចាស់ឥន្ទ្រស័ក្តិសចីព្រះបរមរាជិនីព្រះមហាសីនៃព្រះចៅរាមាទី៦។ ក្នុងវេលានោះព្រះចៅរាមាទី៦ក៏ចូលរួមហាត់សមសម្ដែងជាមួយក្រុមល្ខោនផងដែរ ហើយក៏បានហាត់សមដល់ត្រង់វគ្គលែបខាយសម្តីគ្នាជាមួយនាងគ្រឿ កែវ។ ដោយនាង គ្រឿកែវ សម្តែងបានយ៉ាងល្អដូចពិតៗជាមួយនឹងព្រះចៅ រាមាទី៦ពេកទើបធ្វើអោយព្រះនាងម្ចាស់ ឥន្ទ្រស័ក្តិសចី ជាព្រះមហេសីមិនសព្វព្រះទ័យជាខ្លាំង។ ព្រះមហេសីបានបញ្ជាអោយពួកខ្ញុំបរិវាព្រះរាជបម្រើស្រែហោរកញ្ជ្រៀវសើច និងយកជើងទន្ទ្រាំផ្ទៃព្រះទីនាំង ជាហេតុធ្វើអោយព្រះចៅរាមាទី៦ខ្ញាល់ជាខ្លាំង ហើយយាងត្រឡប់ទៅវិញភ្លាមៗបន្ទាប់ពីសមសម្តែងចប់។ ដោយសេចក្តីប្រតិព័ទ្ធនិងអាណិតស្រឡាញ់ជាពិសេសទៅកាន់ នាងគ្រឿកែវ អភ័យវង្ស ដែលនាងមានចិត្តសុខុមមិនតបប្រកាន់នឹងរឿងរ៉ាវខាងលើ ព្រះចៅរាមាទី៥ បានប្រទាននាមថ្មីទៅនាងថាសុវឌ្ឍនា ហើយក៏ប្រទានកន្លាស់ខ្ទាស់ពិសេស អក្សរ”រ រាម” ប្រដាប់ពេជ្រដល់នាងផងដែរ។ អ្នកនាងសុវឌ្ឍនា បានខ្ទាស់កន្លាស់នេះនៅលើចុងសក់ក្នុងថ្ងៃដែលត្រូវរសម្តែងល្ខោន ជាហេតុធ្វើអោយមហាជនជាន់ខ្ពស់ដែលទស្សនាទាំងអស់ដឹងថាស្ត្រីម្នាក់នេះនេះគឺទទួលបានការសព្វព្រះទ័យពីអង្គមហាក្សត្រហើយ។

នៅថ្ងៃទី១០ ខែសីហា ឆ្នាំ ១៩២៤ អ្នកនាង សុវឌ្ឍនា ទទួលបានការតែងតាំងជាចៅចមសុវឌ្ឍនា ព្រះស្នំឯក (តំណែងព្រះភរិយាលំដាប់ទី៧)នឹងប្រោសប្រទានអោយមានពិធីអាពាហ៍ពិពាហ៍ភិសេកក្នុងព្រះបរមរាជវាំងផងដែរ។ រីឯសម្តេចព្រះនាងម្ចាស់ ឥន្ទ្រស័ក្តិសចី ព្រះបរមរាជិនី ព្រះមហាសីនៃព្រះចៅរាមាទី៦ត្រូវបានទម្លាក់ដំណែងមកត្រឹមព្រះវររាជជាយា(តំណែងព្រះភរិយាលំដាប់ទី៦)វិញនៅឆ្នាំបន្ទាប់។

ចៅចម សុវឌ្ឍនា រាប់ជាចៅចមចុងក្រោយគេបង្អស់ដែលមានការតែងតាំងក្នុងប្រវត្តិសាស្ត្ររាជវង្សចក្រី។ បន្ទាប់ពីតែងតាំងជាចៅចមហើយ ភាពឫស្យាច្រណែនឈ្នានិសគ្នាក្នុងព្រះបរមរាជវាំងក៏តែងកើតមានឡើង ។ ចៅចម ធ្លាប់មានបន្ទូលអោយអ្នកជំនិតមកធ្វើអាហារអោយដោយផ្ទាល់ ព្រោះបារម្ភពីសុវត្ថិភាពខ្លាចក្រែងមានអ្នកលួចដាក់ថ្នាំពុល ប្រសិនបើយាងសោយអាហាររួមជាមួយព្រះចៅរាមាទី៦៦ក៏មិនជាបញ្ហាទេព្រោះមានអ្នកត្រួតពិនិត្យ តែបើសោយដោយព្រះអង្គឯងត្រូវប្រុងប្រយ័ត្នខ្ពស់ជានិច្ចមិនអាចទុកចិត្តអ្នកណាបានសោះទេ។

ជីវិតបន្ទាប់ពីនេះគឺពោរពេញទៅដោយក្តីសុខ ព្រះចៅរាមាទី៦យកចិត្តទុកដាក់ចៅចម និងយកចៅចមទៅជាមួយជានិច្ចពេលយាងទៅណាមក ណារហូតដល់ចៅចមមានគភ៌ព្រះចៅរាមាទី៦ សប្បាយព្រះរាជហឫទ័យណាស់ ព្រោះប្រសិន បើជាប្រសូត្រមកជាបុត្រាក៏នឹងបានជារាជទាយាទ តំណរព្រះវង្ស។

តែជាអកុសលក្រោយនោះបន្តិច ព្រះចៅរាមាប្រឈួនរហូតពុំស្រាកស្រាន្តសោះ ឯចៅចមក៏ខិតខំមើលថែព្រះអង្គទោះបី ព្រះគ៌ភចាស់ទៅហើយក្តី។ ធ្វើអោយព្រះចៅរាមាពេញព្រះទ័យណាស់ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ១៩២៥ ទើបមានព្រះរាជតម្រាស់តែងតាំង ចៅចមសុវឌ្ឍនា ព្រះស្នំឯក ទៅជា ព្រះនាងម្ចាស់សុវឌ្ឍនា ព្រះវររាជទេវី (តំណែងព្រះភរិយាលំដាប់ទី២)។ រហូតដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំដដែល ព្រះវររាជទេវីបានប្រសូតបានបុត្រីមួយព្រះអង្គជាទីគួរសោកស្តាយ ឯព្រះចៅរាមាទី៦ ក៏បានចូលទិវង្គតនៅអាធ្រាតថ្ងៃបន្ទាប់គឺថ្ងៃទី២៦។ ដោយគ្មានបុត្រាស្នងតំណររាជ្យ ព្រះអង្គម្ចាស់ប្រជាធិប៉ុកបានយាងឡើងសោយរាជ្យជាព្រះចៅរាមាទី៧។ ដោយ សុីក្លូខ្មែរប៉ុស្តិ៍

អត្ថបទដកស្រង់

អត្ថបទពាក់ព័ន្ធ