ទំព័រដើម ព័ត៌មានសំខាន់ៗ សមត្ថកិច្ចឃាត់ខ្លួនបានខ្មាន់កាំភ្លើងបាញ់មនុស្សនៅបាត់ដំបងហើយម្សិលមិញ

សមត្ថកិច្ចឃាត់ខ្លួនបានខ្មាន់កាំភ្លើងបាញ់មនុស្សនៅបាត់ដំបងហើយម្សិលមិញ

ព័ត៌មាន សន្តិសុខ

0 មត្តិ

បន្ទាយមានជ័យ÷នារសៀលថ្ងៃទី០៨ខែធ្នូឆ្នាំ២០២២លោកស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងលោកស្នងការនគរបាលខេត្តបាត់ដំបងបានសហការគ្នាដឹកនាំកម្លាំងនគរបាលបើកការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់នៅក្រុងប៉ោយប៉ែតពាក់ពន្ធ័ករណីបាញ់សម្លាប់មនុស្សមួយក្រុមនៅក្រុងបាត់ដំបងកាលពីម៉ោង៤ទាបភ្លឺយប់មិញ ។

រូបជនសង្ស័យនិងជនរងគ្រោះ

ឯកឧត្ដមកើតវណ្ណារ៉េតព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងផែនព្រហ្មទណ្ឌសហការជាមួយ កម្លាំងអធិការនគរបាលក្រុងប៉ោយប៉ែតបើកការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ដែលរត់គេចខ្លួនមកពីខេត្តបាត់ដំបងពាក់ពន្ធ័ករណីរឿងឃាតកម្មនៅមាត់ស្ទឹងសង្កែ ។

លោកវរសេនីយ៍ឯកសៅសារឿនអធិការនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថាជនសង្ស័យចំនួន០២នាក់១-ឈ្មោះហូគឹមហៀងហៅចយភេទប្រុសអាយុ២៣ឆ្នាំ ជនជាតិខ្មែរនិង២-ឈ្មោះកែវបញ្ញាភេទប្រុសអាយុ២៨ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិសមគ្គីមានជ័យសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតយកមកសួរនាំនៅអធិការដ្ឋាននគរបាលក្រុង។ក្រោយសួនាំជនសង្ស័យទាំង២នាក់ត្រូវបានប្រគល់ជូនទៅខាងនគរបាលខេត្តបាត់ដំបងមកទទួលយកទៅចាត់ការបន្តតាមនីតវិធី។

គួរបញ្ជាក់ថាកាលពីវេ​លា​​ម៉ោង៤និង០០នាទីទៀបភ្លឺនៃ​យប់ថ្ងៃទី​៧ខែធ្នូឆ្នាំ២០២២ឈានចូលថ្ងៃ​ទី​០៨ខែធ្នូឆ្នាំ២០​២២ នៅចំណុចសួន​ច្បារមាត់ស្ទឹងសង្កែត្រើយខាងលិចទល់មុខធនាគារFTBស្ថិតនៅភូមិព្រែកមហាទេពសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងខេត្តបាត់​ដំ​បងមានជនសង្ស័យមួយក្រុមបានបើករថយន្តមកដល់ចំនុចខាងលើរួចបានយកកាំភ្លើងខ្លីបាញ់រះលើយុវជនមួយក្រុមដែលកំពុងអង្គុយលេងជួបជុំគ្នា បណ្តាលឲ្យរងរបួសធ្ងន់ស្រាលចំនួន០៣នាក់ដែលជំហ៊ានដំបូងត្រូវបានគេសន្និដ្ឋានថាជារឿងគំនុំភ្លាមៗនោះជនសង្ស័យបាននាំគ្នាជិះរត់យន្តគេចខ្លួនបាត់ស្រមោល។ក្នុងហេតុការណ៍នោះជនរងគ្រោះ១នាក់ក្នុងចំណោម៣នាក់ បានស្លាប់បាត់បង់ជីវិតពេលគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ៕

អត្ថបទពាក់ព័ន្ធ