ទំព័រដើម ព័ត៌មានសំខាន់ៗ ខ្មាន់កាំភ្លើងបាញ់រះកណ្តាលក្រុងបាត់ដំបងម្នាក់ស្លាប់និង២នាក់ទៀតរបួសធ្ងន់

ខ្មាន់កាំភ្លើងបាញ់រះកណ្តាលក្រុងបាត់ដំបងម្នាក់ស្លាប់និង២នាក់ទៀតរបួសធ្ងន់

ព័ត៌មានសន្តិសុខសង្គម

0 មត្តិ

បាត់ដំបង÷ យ៉ាងហោចណាស់បុរសម្នាក់បានស្លាប់និង២នាក់ទៀតរងរបួសធ្ងន់ខណៈខ្មាន់កាំភ្លើង ចេញពីក្លិបផឹកសុីបើករថយន្តម៉ាក GS 300 ដកកាំភ្លើងខ្លីបាញ់រះទៅលើហ្វូងមនុស្សកំពុងអង្គុយ នៅលើបង់អស់ជាង១០គ្រាប់ហើយបើករថយន្ត គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍បាញ់ប្រហារនេះបានកើតឡើង នៅវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ត្រង់ចំណុចសួនច្បារក្បែរវេទិការបុណ្យអុំទូកស្ថិតក្នុង ភូមិព្រែកមហាទេពសង្កាត់ស្វាយប៉ោ ខេត្តបាត់ដំបង ។
សមត្ថកិច្ចបានបញ្ជាក់ថា÷ ជន​រង​គ្រោះមានឈ្មោះ ១-​ឈ្មោះ រឿ​ន សំ​រ៉​ង ភេទប្រុសមានអាយុ​ ៣២​ឆ្នាំ នៅ​ភូមិក​ន្ទូ​តសង្កាត់​ក្ដុល​ដូនទាវ ក្រុង​បាត់ដំបងត្រូវ​របួស​ចំនួន​០២​គ្គ្រាប់បានស្លាប់ក្រោយ​ពេល​បបញ្ជូនដល់​មន្ទីរពេទ្យ  ។
២​-ឈ្មោះស ដា​រ៉ូ ប្រុសមាន​អាយុ​៣២​ឆ្នាំរស់នៅ​ភូមិ​ព្រែក​ឆ្ដោរ ឃុំ​ពាម​ឯកស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបងបានរបួសស្រាលនិងទី៣-​ឈ្មោះ តឹបញ្ញា ភេទប្រុស​មានអាយុ​២៧​ឆ្នាំរស់នៅ​ភូមិ​ព្រែក​មហាទេពសង្កាត់​ស្វាយប៉ោក្រុង​បាត់ដំបងរបួសស្រាល ​។

សមត្ថកិច្ចបានប្រាប់ទៀតថា ករណីបាញ់ខាងលើនោះសមត្ថកិច្ចបានកំណត់មុខសញ្ញាបានហើយ ពេលនេះកគពុងតែស្វែងរកចាប់ខ្លួនដើម្បីយកមក ផ្តន្ទាទោសដាក់ពន្ធនាគារតាមផ្លូវច្បាប់ ។

ប្រភពព័ត៌មាន ដែលសារព័ត៌មានយើងទទួលបាន បានបង្ហើបប្រាប់ថា ជនសង្ស័យនៃការបាញ់ប្រហារនេះ បានរត់គេចខ្លួនចូលក្នុងទឹកដី ខេត្តបន្ទាយមានជ័យ ហើយបន្តមកតំបន់ក្រុងប៉ោយប៉ែតផងដែរយ៉ាងណានេះគ្រាន់តែជាដំណឹងក្រៅផ្លូវការតែប៉ុណ្ណោះ ៕

អត្ថបទពាក់ព័ន្ធ