ទំព័រដើម ព័ត៌មានសំខាន់ៗ សមត្ថកិច្ចរកឃើញខ្មាន់កាំភ្លើងបាញ់សម្លាប់តៃកុងឡានឧកញ៉ាហើយ

សមត្ថកិច្ចរកឃើញខ្មាន់កាំភ្លើងបាញ់សម្លាប់តៃកុងឡានឧកញ៉ាហើយ

ព័ត៌មាន សន្តិសុខសង្គម

0 មត្តិ

ភ្នំពេញ៖ អ្នកបើកបររថយន្តឲ្យឧកញ៉ាម្នាក់ ត្រូវបានខ្មាន់កាំភ្លើងជិះម៉ូតូចូលមកបាញ់រះជាច្រើនគ្រាប់ បណ្ដាលឲ្យស្លាប់ភ្លាមៗពេលកំពុងអង្គុយនៅក្នុង ផាឡុសកុះខាងមុខផ្ទះវីឡាមួយកន្លែងស្ថិតសង្កាត់ បឹងកេងកង១បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង២រសៀលថ្ងៃទី៥ កក្កដាឆ្នាំ២០២២នេះ។

ជនរងគ្រោះឈ្មោះ គង់ សុខ មានអាយុ៤៤ឆ្នាំ មានមុខរបរជាអ្នកបើកឡានមានស្រុកកំណើតនៅឯខេត្តព្រៃវែង។ ករណីផ្ទុះអាវុធនេះសមត្តកិច្ចប្រានឲ្យដឹងថា ខ្មាន់កាំភ្លើងដែលបានបាញ់ជនរងគ្រោះបណ្ដាលឲ្យស្លាប់នោះ គឺជាអង្គរក្សបម្រើការឲ្យលោកឧកញ៉ា លឹម ប៊ុនសួរ ដែលជាមនុស្សមានឥទ្ធិពលក្នុងសង្គមកម្ពុជាបច្ចុប្បន្ននេះផងដែរ ។

សេចក្ដីរាយការណ៍បឋមបានឲ្យដឹងថា ខ្មាន់កាំភ្លើងបានបាញ់រះទៅជនរងគ្រោះប្រមាណជា១០គ្រាប់ ហើយជិះម៉ូតូគេចខ្លួនបាត់ទៅ។ តែយ៉ាងណាសមត្ថកិច្ចបាន បើកការស៊ើបអង្កេត ក្រោយពទ្ធ័ខ្សែសុវត្ថិភាពរួចឆែកលើកាមីរ៉ាជនសង្ស័យ គេចមិនផុតពីសំណាញ់ច្បាប់ទេ ព្រោះសមត្តកិច្ចស្គាល់អត្តសញ្ញាណហើយ គិតមកទល់ម៉ោងនេះ ៕

អត្ថបទពាក់ព័ន្ធ