ទំព័រដើម ព័ត៌មានជាតិ លោក ញឹម សារ៉ុម មេឃុំចំណាលើត្រូវបានប្រកាសសុពលភាពចូលកាន់តំណែងជាមេឃុំហើយ

លោក ញឹម សារ៉ុម មេឃុំចំណាលើត្រូវបានប្រកាសសុពលភាពចូលកាន់តំណែងជាមេឃុំហើយ

ព័ត៌មាន ជាតិ

0 មត្តិ

កំពង់ធំ÷ ប្រជាពលរដ្ឋច្រើនកុះករបានចូលរួមប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាថ្មីឃុំចំណាលើអាណត្តិទី៥នៅឃុំចំណាលើស្រុកស្ទោង ខេត្តកំពង់ធំដែលមានលោកអភិបាលស្រុកជាអធិបតីរួមនិងកម្លាំងស្ថាប័នពាក់ព័ន្ធផងដែរ ។ លោក ញឹម សារ៉ុម ពេលទទួលត្រាពីថ្នាក់ដឹកនាំ

ថ្លែងទៅកាន់ប្រជាពលរដ្ឋនិងគណៈអធិបតី លោក ញុឹម សារ៉ុម មេឃុំថ្មីជាប់ឆ្នោតមកពីគណបក្សភ្លើងទៀន កាលពីថ្ងៃទី៤ ខែកក្កដាឆ្នាំ២០២២នេះថា លោកពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងចំពោះ ការផ្តល់សេចក្តីទុកចិត្តមកលើ រូបលោក ដើម្បីបានដឹកនាំមូលដ្ឋាន ក្នុងឃុំចៅសង្កាត់ ស្របតាម គោលនយោបាយរបស់ក្រសួងមហាផ្ទៃ ។

លោក ថា លោកនឹងខិតខំ ឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីបំពេញតម្រូវការ របស់ប្រជាជន ក្នុងនោះផ្តោតសំខាន់លើ សេវាសាធារណៈ និងការអភិវឌ្ឍន៍ ភូមិឃុំ ឲ្យមានតម្លាភាព ស្របតាមឆន្នប្រជាជន មិនរើសអើងពូជសាសន៍ ឬ និន្នាការនយោបាយ អ្វីនោះទេ ។

លោក ញឹម សារ៉ុម មេឃុំជាប់ឆ្នោត កូតារបស់គណបក្សភ្លើងទៀនឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ ពលរដ្ឋជាច្រើន កំពុងតែចាប់អារម្មណ៍ លើរូបលោក ហើយសង្ឃឹមថា លោកនឹង បំរើការងារ តាមឆន្ទានុសិទ្ធិ របស់ប្រជាជន ដោយមានតម្លាភាព មិនប្រព្រឹត្ត អំពើពុករលួយ កិបកេងលុយជាតិ ។

អត្ថបទពាក់ព័ន្ធ