ទំព័រដើម ព័ត៌មានសំខាន់ៗ មកដឹងចំនួនតួរលេខបនល្បែងសុីសងកាសុីណូនៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ

មកដឹងចំនួនតួរលេខបនល្បែងសុីសងកាសុីណូនៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ

ព័ត៌មានជាតិ

0 មត្តិ

បន្ទាយមានជ័យ÷ ចំនួនបនល្បែងសុីសងកាស៊ីណូនានានៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ដែលជាតំបន់ចំរុះជតិសាសន៍នៃពលរដ្ឋមកពីគ្រប់តាមបណ្តាខេត្ត-ក្រុងនានាទូទាំងព្រះរាជាណាចក្រកម្ពុជាពួកគេបានមកតាំងលំនៅឋាននៅក្រុងនេះ ទិដ្ឋភាពរួមរបស់ក្រុងប៉ោយប៉ែតក្នុងទីប្រជុំជន

ប៉ោយប៉ែតជាកុ្រងមួយមាន ច្រកទ្វារអន្តរជាតិចំនួន២ គឺច្រកទ្វារអន្តរជាតិប៉ោយប៉ែតមួយនិងច្រកទ្វារអន្តរជាតិស្ទឹងបត់មួយទៀតក្រុងនេះសង្កាត់ចំនួន៣នាបច្ចុប្បន្នសង្កាត់ប៉ោយប៉ែត សង្កាត់និមិត្ត និង សង្កាត់ផ្សារកណ្ដាល ។

ប្រជាពលរដ្ឋនៅក្នុងក្រុងប៉ោយប៉ែត៣០% ប្រកបមុខរបរកសិកម្ម១០%ជាកម្មករនិង២០% ជាអ្នកប្រកបមុខរបររត់ម៉ូតូឌុប ចំណែក៤០% ជាអាជីវករលក់ដូរក្នុងផ្សារថៃនិងផ្សារនានាក្នុងក្រុងប៉ោយប៉ែត បច្ចុប្បន្នក្រុងនេះមានផ្ទៃដីកសិកម្មសរុប ២៧៣១៣៤២ហិកតានិងដីលំនៅឋានមានចំនួន ១៣៣៤០៦៦ហិកតាចំនួនគ្រួសារសរុប ២៤២៥៨ គ្រួសារមនុស្សរស់នៅសរុប ១០១,២០២នាក់ស្រីចំនួន ៦០៦៥៤នាក់ ពលរដ្ឋអាយុ១៨ឆ្នាំឡើង៦១៥២៧នាក់ ស្រី ៣១៧៦៥នាក់ ។

ឥឡូវយើងមកតាមដានទីតាំងបនល្បែងនានាដែល សារព័ត៌មានយើងបានស្រាវជ្រាវរកឃើញដូចខាងក្រោម÷

តំបន់ចំណុចរង្វង់មូលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យមានបនល្បែងធំៗប្រភេទកាស៊ីណូចំនួន៥ ដូចជា÷

១- Lucky Casino ២-Dr-Gaming Casino ៣-Poi Pet Vegas casino ៤ -OChid Rich Casino និង៥ -ឡាហ្គ្រង់ Casino ។

ដោយឡែក នៅប៉ែកខាងក្រៅម្តុំភោជនីយ៍ដ្ឋាន នាគទិព្វចាស់និងថ្មីមានដូចជា÷

៦ -Puly Casino-៧ LPP SKY CASINO ៨-Heard Casino អាត់ប៊ិច ៩ នាគទិព្វចាស់ ១០ IS Stana Casino ។

ចំណែកនៅផ្លូវដើមពុទ្រានិងក្បែរពេទ្យនគររាជ្យ មាន៤កាសុីណូដូចតទៅ

១១ – Kristal palace Casino ១២-Good Well Casino  ១៣- Lione Casino និង១៤ -Seand palace Casino  ។ តំបន់ខាងលិចវត្ត បាលិលេយ្យមានបនល្បែង ចំនួន១ គឺ ១៥-Poi Pet Palace Casino ។

ទីតាំងចាប់ពីច្រកទ្វារអន្តរជាតិប៉ោយប៉ែតជាប់មាត់អូរ ព្រំដែនកម្ពុជាថៃ មានបនល្បែងដូចជា÷

១៦ -Grandaimond Casino-១៧ Resort Poi Pet Casino ១៨- Holiday palace Casino ១៩ -Holiday Poi Pet Casino ២០ -Golden Crown Casino ២១ -Golden SKY CASINO ២២ -Gentting Crown Casino ២៣- Gentting SKY CASINO ២៤- Princes Casino ២៥ -Paramex Casino ២៦- Winsor Casino -២៧-Galuxy Casino  ២៨ -Donago Casino  ២៩-Dream Would Casino ៣០-Tropicana Casino ៣១-PoiPet palace plus ៣១-planet Casino ។

View of Poipet. Cambodia

View of Poipet. Cambodia

ចំណែកកាស៊ីណូ មួយទៀត ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល ក្នុងបុរី សានស៊ានហូ៣២ – HoLyNa Casino និងមួយទីតាំង ទៀតស្ថិតក្នុង ភោជនីយដ្ឋាននាគទិព្វ២ សង្កាត់ផ្សារកណ្តាល ។

ចំនួននេះជាតួរលេខបណ្ដោះអាសន្នមិនទាន់ជាផ្លូវការនៅឡើយទេព្រោះមន្ត្រីពាក់ព័ន្ធនិងអាជ្ញាធរ មូលដ្ឋានរបស់ក្រុងមួយនេះហាក់មានការ លាក់ លៀមពីផ្នែកមហាជននិងរាជរដ្ឋាភិបាលកម្ពុជាអំពីចំនួន នៃបនល្បែងដែលមាននៅក្នុងដែនរដ្ឋបាលរបស់ខ្លួន ។

អត្ថបទពាក់ព័ន្ធ