ទំព័រដើម ព័ត៌មានសំខាន់ៗ បែកធ្លាយមន្ត្រីគ្រាក់ៗនៅខេត្តកំពង់ធំរុករានដីព្រៃលិចទឹករបស់រដ្ឋធើ្វជាកម្មសិទ្ធិឯកជន

បែកធ្លាយមន្ត្រីគ្រាក់ៗនៅខេត្តកំពង់ធំរុករានដីព្រៃលិចទឹករបស់រដ្ឋធើ្វជាកម្មសិទ្ធិឯកជន

0 មត្តិ

ខេត្តកំពង់ធំ ÷ បែកធ្លាយបញ្ជីឈ្មោះពួកមេឈ្មួញ និងមន្ត្រីខិលខូចមួយចំនួនបានរួមគំនិតឃុបឃិតគ្នាជាប្រព័ន្ធរំលោភ រុករានទន្រ្ទានឈូសឆាយកាន់កាប់យកដីព្រៃលិចទឹករបស់រដ្ឋ យកជាកម្មសិទ្ធិឯកជនរៀងៗខ្លួន ម្នាក់ៗ រាប់រយហិចតា រាប់ពាន់ហិកតា នៅក្នុងភូមិសាស្ដ្រ ស្រុកស្ទោង  ។

សកម្មភាពកាប់ព្រៃលិចទឹក

១/-ហង់ ទ្រី រស់នៅស្រុកស្ទោង មានដីព្រៃលិចទឹកច្រើននៅឃុំសំប្រូច
២/-សោម កន នៅស្រុកស្ទោង មានដីព្រៃលិចទឹកច្រើន នៅឃុំសំប្រូច
៣/-តា យី រស់នៅស្រុកស្ទោង មានដីព្រៃលិចទឹកច្រើន នៅឃុំម្សាក្រង
៤/-គាំ សារឿន ផ្កាយ៣ មានតួនាទីជាទីប្រឹក្សាក្រសួងមហាផ្ទៃមានដីព្រៃលិចទឹកក្នុងភូមិសាស្ត្រតំបន់៣ ត្រង់ចំណុចសោមវង្វេង ជាបនឹងសហគមន៍ពាក់ថែប ស្ថិតនៅក្នុងឃុំ ចំណាក្រោម ស្រុកស្ទោង ។

៥/-ថាវ ទុំ នៅស្រុកស្ទោង មានដីព្រៃលិចទឹកច្រើននៅឃុំចំណាក្រោម ។
៦/-ញ៉ឹក សារិទ្ធ-ហៅ ពៅ មានដីព្រៃលិចទឹកច្រើន នៅឃុំចំណាក្រោម។
៧/-អុឹង ប៉ោហ៊ី មានដីព្រៃលិចទឹកច្រើននៅតំបន់៣ឃុំសំប្រូចរាប់រយហិកតាស្ថិតនៅត្រង់ចំណុច ភូមិសាស្ដ្រ ឃុំ ម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ។

ដីព្រៃលិចទឹកខេត្តកំពង់ធំ

ជុំវិញឯកសារបែកធ្លាយខាងលើ អង្គភាពព័ត៌មានយើង អាចទាក់ទងសុំឲ្យសាមុីជនដែលរងការចោទប្រកាន់ នោះស្រាយបំភ្លឺបានយ៉ាងណានៅឡើយទេ គិតត្រឹមថ្ងៃចុះផ្សាយនេះ  ៕

អត្ថបទពាក់ព័ន្ធ