ទំព័រដើម ទេសចរណ៍ ប្រាសាទតាសោមរចនាប័ទ្មបាយន័ចំលាក់ល្អឆើត

ប្រាសាទតាសោមរចនាប័ទ្មបាយន័ចំលាក់ល្អឆើត

0 មត្តិ

សៀមរាប÷ ប្រាសាទតាសោមជាប្រាសាទកសាងឡើងនារាជកាលព្រះពុទ្ធសាសនាចូលមកដល់ដំបូងមានទីតាំងស្ថិតនៅខាងកើតប្រាង្គប្រាសាទនាគព័ន្ធ។ ប្រាសាទនេះ

ប្រាង្គប្រាសាទ តាសោម

ត្រូវបានកសាងឡើងនៅចុងសតវត្សទី១២ ដោយព្រះបាទជ័យវរ្ម័នទី០៧ ឧទ្ទិសថ្វាយដល់ព្រះបិតារបស់ទ្រង់និងព្រះពុទ្ធសាសនា ព្រោះយើងមានហេតុសំអាង ដោយសារមានចំលាក់ព្រះពុទ្ធរូបជាច្រើននៅតាម ជញ្ជាំងប្រាសាទ  ។

ប្រាសាទតាសោម

ប្រាសាទតូចដែលមានរចនាប័ទ្មបាយ័ននិងរបងព័ទ្ធជុំវិញរាងទាបផ្ទាល់ដី ប៉មប្រាសាទបែរទៅរកគោបុរៈ និងកន្លែងសញ្ញាកាកបាទខាងក្នុងប្រាសាទគឺដូចគ្នាខ្លាំងណាស់ទៅនឹងប្រាសាទតាព្រហ្ម។ មានចម្លាក់ជាច្រើនមានសភាពល្អនៅឡើយ និងបង្ហាញយ៉ាងពិសេសនូវការស្ថាបនាឡើងយ៉ាងវិចិត្រសម្រាប់ស្នាដៃសតវត្សរ៍ទី១២។ អ្វីដែលគួរកត់សម្គាល់ពីចម្លាក់ទេវតា គឺបង្ហាញអំពីបុគ្គលិកលក្ខណៈមិនធម្មតារបស់សម័យកាលនោះទៀតផង ៕

 

អត្ថបទពាក់ព័ន្ធ