ទំព័រដើម ព័ត៌មានជាតិសន្តិសុខសង្គម ជនសង្ស័យម្នាក់ត្រូវ សមត្ថកិច្ចនគរបាលខណ្ឌមានជ័យឃាត់ខ្លួន ករណីលួច(យកទូរស័ព្ទដៃ០១គ្រឿង)

ជនសង្ស័យម្នាក់ត្រូវ សមត្ថកិច្ចនគរបាលខណ្ឌមានជ័យឃាត់ខ្លួន ករណីលួច(យកទូរស័ព្ទដៃ០១គ្រឿង)

0 មត្តិ

ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួន កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចដីឡូត៍ ស្ថិតនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ជនសង្ស័យមានគ្នា ០១នាក់ បានធ្វើសកម្មភាពលួច (យកទូរស័ព្ទដៃ០១គ្រឿង) នៅចំណុច ផ្លូវលំ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ដោយជនសង្ស័យស្លៀកពាក់ស៊ីវិល ប្រដាប់ដោយដៃ មធ្យោបាយថ្មើរជើង។

ជនសង្ស័យឈ្មោះ គិត ផល្លា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងដីឡូភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)។

ជនរងគ្រោះឈ្មោះ ធាន វាសនា ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបររត់កង់បីឥណ្ឌា ស្នាក់នៅផ្ទះលេខ១៥អា ភូមិអូអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក៖ទូរស័ព្ទដៃចំនួន០១គ្រឿង ម៉ាកអូប៉ូ ពណ៌ខៀវ ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ គិត ផល្លា ឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ៕

អត្ថបទពាក់ព័ន្ធ