ទំព័រដើម ព័ត៌មានជាតិ បើកបរទ្រាក់ទ័រភ្ជួរដីចំការប៉ះគ្រាប់មីនសល់ពីសង្គ្រាមផ្ទុះរបួសធ្ងន់

បើកបរទ្រាក់ទ័រភ្ជួរដីចំការប៉ះគ្រាប់មីនសល់ពីសង្គ្រាមផ្ទុះរបួសធ្ងន់

ដំណឹងទាន់ហេតុការណ៍្

0 មត្តិ

បុរសម្នាក់បើកត្រាក់ទ័រទៅភ្ជួរដីចំការដាំដំឡូងមីជាន់មីនតោនមួយគ្រាប់សល់ពីសម័យសង្គ្រាមបណ្ដាលឲ្យផ្ទុះរងរបួសធ្ងន់
ក្នុងភូមិសាស្ត្រអតីតសមរភូមិប្រយុទ្ធស្រុកសំឡូត នៅវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ ។
ជនរងគ្រោះមានឈ្មោះ ភន ភេទ ភេទប្រុស អាយុ២៨ឆ្នាំស្នាក់នៅក្រុមទី០៤ភូមិស្វាយជ្រុំឃុំកំពង់ល្ពៅស្រុកសំឡុត ខេត្តបាត់ដំបង ។

មុនពេលកើតហេតុជនរងគ្រោះបានបើកត្រាក់ទ័រភ្ជួរដីដាំដំឡូងដូចរាល់ឆ្នាំហើយបានភ្ជួរដីបានដាំដុះចំនួនជាង១០គន្លង ចៃដន្យបានភ្ជួរប៉ះជាមួយនឹងគ្រាប់មីនតោន បណ្ដាលឱ្យផ្ទុះកក្រើកដីចម្ការ និងភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកស្រុកភូមិក្បែរនោះ ។


ជនរងគ្រោះរងរបួសធ្ងន់ធ្ងរត្រង់ផ្ទៃមុខ ចំណែកត្រាក់ទ័របានខូចខាតមួយកំណាត់មុខយ៉ាងដំណំ ។ សមត្ថកិច្ចជំនាញបានបញ្ជាក់ថា តំបន់ដីចម្ការដែលបង្កការគ្រោះថ្នាក់ដល់ប្រជាកសិករនេះ ជាតំបន់ប្រយុទ្ធអតីតសមរភូមិក្តៅគគុក រវាងកងទ័ពរដ្ឋកម្ពុជា ជាមួយកងទ័ពខ្មែរក្រហមរីឯគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបង្កការគ្រោះនេះ ជាគ្រាប់មីនដែលនៅសល់តាំងពីសម័យសង្គ្រាម ៕ដោយ ជលសារ

អត្ថបទពាក់ព័ន្ធ