បន្ទាយមានជ័យ÷ បុរសជនជាតិចិនម្នាក់ឈ្មោះ SHEN JIANGUO កើតនៅថ្ងៃទី០៨ឆ្នាំ១៩៨១ប្រើប្រាស់លិខិតឆ្លងដែនលេខ E08245972 ។ ទីកន្លែងកំណើត កើតនៅ ខេត្ត ZHEJIANG ត្រូវឃាតករដឹកពីក្រុងប៉ោយប៉ែតទៅបាញ់ សម្លាប់ចោលក្បែរផ្លូវលំចំងាយពីទំនប់ក៥ ព្រំដែនកម្ពុជាថៃប្រមាណជា៥០០ម៉ែត្រ ។
សពបុរសរងគ្រោះត្រូវពលរដ្ឋប្រទះឃើញ កាលពីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង៩ព្រឹក ដែលមានសម្លៀកបំពាក់ ស្លៀកខោពណ៌ស អាវយឺតដៃខ្លីពណ៌ខ្មៅ ។
យោងតាមប្រភពព័ត៌មានពីអ្នកស្រុកនៅជិតកន្លែងកើតហេតុបានឲ្យដឹងថា÷កាលពីព្រឹកថ្ងៃទី១៥ខែមិថុនា ឆ្នាំ២០២៣ គេបានឃើញរថយន្តពណ៌សមួយគ្រឿងបានបើកមកដល់ភូមិទំនប់ក៥ហើយសួរថា ផ្លូវនេះទៅរួចទេអ្នកភូមិប្រាប់ថា ទៅបានតើ ។ មិនយូរប៉ុន្មានស្រាប់តែគេឮសំឡេងគ្រាប់ផ្ទុះ យ៉ាងហោចណាស់២គ្រាប់ ប៉ុន្តែមិនធ្វើឲ្យពលរដ្ឋចាប់អារម្មណ៍ទេ ។
នៅចំណុចចំការដំឡូងមី ស្ថិតក្នុងភូមិព្រៃគប់សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត មានករណីឃាតកម្ម បណ្ដាលអោយស្លាប់ជនរងគ្រោះម្នាក់ឈ្មោះ SHEN JIANGUO ភេទប្រុសអាយុ៤២ឆ្នាំ ជនជាតិចិនស្នាក់នៅក្នុងនៅបុរីសានហូ ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះរងមានស្នាមមួយគ្រាប់កាំភ្លើងចំណុចក្បាលខាងក្រោយផ្នែកខាងឆ្វេងធ្លាយមកមុខត្រង់ចំណុចថ្ងាសខាងឆ្វេង នៅជុំវិញបរិវេណកន្លែងកើតហេតុបានបន្សល់ទុកសំបកគ្រាប់កាំភ្លើងខ្លីចំនួន០១ គ្រាប់-គ្រាប់កាំភ្លើងខ្លីម៉ាកម៉ាក់GLOUK-17ចំនួន០១គ្រាប់និងគ្រាប់កាំភ្លើងម៉ាកK54 ចំនួន០១គ្រាប់។ ប្រតិបត្តិការនេះមានការសម្របសម្រូលនីតិវិធីដោយលោក លឹម ប៊ុនសុភ័ក្រ្ត ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តបន្ទាយមានជ័យកម្លាំងជំនាញរបស់អាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវ.ត្រី នួន នីណារ៉ូ មេបញ្ជាការអ.ហ ក្រុង បានចុះទៅដល់កន្លែងកើតហេតុនិងស្រាវជ្រាវកំណត់មុខសញ្ញារហូតដល់វេលាម៉ោង២២ និង៣០នាទី ថ្ងៃខែឆ្នាំដដែលបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់រួមមាន:
១.ឈ្មោះ ZHOU YONG (ហៅម៉ាទីន) ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន។
២.ឈ្មោះ ឡោ លឹមហាប់ភេទប្រុស អាយុ៣២ឆ្នាំជនជាតិខ្មែរ ។
ជនសង្ស័យខាងលើស្នាក់នៅក្នុងបុរីសុខស្រេងស្ថិតក្នុងភូមិគីឡូម៉ែត្រ៤សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ចំពោះវត្ថុតាងចាប់យក ១-កាំភ្លើងខ្លីម៉ាក់GLOUK-17 លេខតួTSV665(បង់០១ គ្រាប់០៥គ្រាប់ចំនួន០១ដើម ជាកម្មសិទ្ធិរបស់ Zhou Yong ។
២- កាំភ្លើងខ្លីម៉ាកK54 លេខតួ29103187 (បង់០១ គ្រាប់០៧គ្រាប់)ចំនួន០១ដើម ជាកម្មសិទ្ធិរបស់ ឡោ លឹមហាប់ ។
បច្ចុប្បន្នជនសង្ស័យខាងលើបានឃាត់ខ្លួននៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង ប៉ោយប៉ែតដើម្បីសួរនាំតាមនីតិវិធី ។
ទោះយ៉ាងណាលោក ស សុភក្តិត្រា មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែតនារសៀលថ្ងៃទី១៦ ខែមិថុនា២០២៣នេះសារព័ត៌មានយើងមិនអាចសុំឲ្យលោកធ្វើការអធិប្បាយបានយ៉ាងណានៅឡើយទេ ជុំវិញករណីជនជាតិចិនថៅកែអនឡាញស្លាប់ខាងលើ ៕