ទំព័រដើម ព័ត៌មានជាតិ ឃាត់ខ្លួនសន្តិផ្សារដងទង់ករណីលួចគាស់ស្រាបៀរជាង៤០កេសដកហូតបាន១១ក្រវិលត្រូវរង្វាន់

ឃាត់ខ្លួនសន្តិផ្សារដងទង់ករណីលួចគាស់ស្រាបៀរជាង៤០កេសដកហូតបាន១១ក្រវិលត្រូវរង្វាន់

ព័ត៌មានជាតិ

0 មត្តិ

កំពត÷ ឃាត់ខ្លួនសន្តិសុខម្នាក់នៅមុខផ្សារដងទង់ ករណីលួចគាស់ស្រាបៀរ គេអស់ជាង ៤០ កេះដកហូតបាន ១១ ក្រវិលកំប៉ុងដែលត្រូវរង្វាន់

សមត្ថកិច្ចបានរកមុខឃើញហើយជនសង្ស័យ ដែលគាស់រើតូបលក់ស្រាបៀរ យកក្រវិលកំប៉ុង ជាង៤០កេសនៅផ្សារដងទង់សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុងកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ។

ជនសង្ស័យឈ្មោះ ឡេង វុទ្ធី ភេទប្រុស អាយុ ៤១ ឆ្នាំ មុខរបរសន្តិសុខ ផ្សារដងទង់ មានទីលំនៅ ភូមិ០១ សង្កាត់ដងទង់។ ជនសង្ស័យបានសារភាពថាខ្លួនបានយកពូថៅ ពីតូបលក់សាច់ជ្រូក នៅក្បែរនោះមកវាយបំបែកសោ រួចធ្វើសកម្មភាព គាស់យកក្រវិលកំប៉ុង នៅតូបលក់អីវ៉ាន់នោះ តែម្ដង ព្រោះចង់បានរង្វាន់ធំដូចជា ឡាននិងម៉ូតូ ។ល។ដឹងអីថា ក្រោយរូបគេ បានធ្វើសកម្មភាពគាស់ ក្រវិលកំប៉ុង ស្រាបៀរអស់ជាច្រើន កេសបែជា មិនទទួលបាន រង្វាន់ដូចការរំពឹងទុកឡើយ ពោលគឺ រូបគេបាន ខកចិត្តយ៉ាងខ្លាំងចំពោះ ការរំពឹងទុករបស់គេ ៕

អត្ថបទពាក់ព័ន្ធ