ទំព័រដើម ព័ត៌មានជាតិ រត់គេចខ្លួនបាន១១ឆ្នាំក្រោយសម្លាប់ថៅកែអេតនៅបាត់ដំបងឥឡូវត្រូវប៉ូលិសតាកែវចាប់បាន

រត់គេចខ្លួនបាន១១ឆ្នាំក្រោយសម្លាប់ថៅកែអេតនៅបាត់ដំបងឥឡូវត្រូវប៉ូលិសតាកែវចាប់បាន

សន្តិសុខសង្គម

0 មត្តិ

បាត់ដំបង ៖ឃាតករដៃឆៅម្នាក់ ក្រោយ​ពី​ស​ម្លាប់​.ថៅកែ​អេ​ត​ចាយ​ម្ដាយ​និង​កូនស្រី​យ៉ាង​សាហាវព្រៃផ្សៃ​នៅ​ក្នុង​ក្រុង​បាត់ដំបងបាន​រត់គេច​អស់​រយៈពេល​១១​ឆ្នាំ មកហើយ​ពេល​នេះ​ទើបត្រូវ​កម្លាំង​នគរ​បាល​ខេត្តតាកែវ​ ចាប់ខ្លួន​ប្រគល់​ឲ្យ​កម្លាំង​ស្នងការ​ខេត្តបាត់ដំបងកាលពី​ព្រឹក​ថ្ងៃ​ទី​២៤ខែមេ​សាឆ្នាំ ២០៣៣ តាមដីកា​បង្គាប់​ឲ្យ​ចចាប់ខ្លួនរបស់​ចៅក្រម​សាលាដំបូង​ខេត្តបាត់ដំបង  ។ 

​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​លោក គឹ​ម រ៉ា​វី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តបាត់ដំបង​ចុះ​ថ្ងៃ​ទី​០៧ មិថុនា ឆ្នាំ​២០១៣ ជន​ត្រូវ​ឈ្មោះ ច្រាញ់ អឿ​ម ភេទ​ប្រុស អាយុ​៣៤​ឆ្នាំរស់នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ។ ជន​ននេះត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ធ្វើការ​ចោទប្រកាន់​ពី​បទឃាតកម្ម ដែល​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី០៤ ខែធ្នូ ឆ្នាំ​២០១២ នៅ​ភូមិ​១៣​មក​រាសង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង​សម្លាប់​ថៅកែ​អេ​ត​ចាយ ម្ដាយ​និង​កូកូនស្រី ។

បើ​តាម​ចម្លើយ​បឋម​របស់​ជន​ត្រូវ​ចោទ​ឈ្មោះ ច្រាញ់ អឿ​ម នេះ បាន​សារភាព​ថា កាលនោះ ខ្លួន​ពិតជា​បបាបានសម្លាប់​ថៅកែ​អេ​ត​ចាយ​របស់​ខ្លួន​ពីរ​នាក់​ម្ដាយ​និង​កូនស្រី​ននោះពិតប្រាកដមែន។ ប៉ុន្តែ​ជន​នេះ​មិន​បាន​បញ្ជាក់​ប្រាប់​ពី​មូលហេតុ​ទេ តែ​បាន​រៀបរាប់​ថា÷ក្រោក្រោម្លាប់​ថៅកែ​អេ​ត​ចាយ ខ្លួន​បាន​ព្យាយាម​រត់គេច​ទៅ​កាន់​ប្រទេស​ថៃ រហូត​ដល់​អំឡុង​ឆ្នាំ​២០២០​ចំ​ពេល​ផ្ទុះ​ជំងឺកូ​វី​ដ​១៩ទើប​ខ្លួន​លួច​ត្រឡប់​ចូល​ប្រទេស​កំណើត​វិញ ។

ឃាតករ​ដៃ​ឆៅ​ម្នាក់​នេះ​បាន​បញ្ជាក់​ដែរ​ថា ពេល​ត្រឡប់​ចូល​ប្រទេស​កំណើត​វិញខ្លួន​មិន​បាន​ស្នាក់​នៅ​ខេត្តបាត់ដំបង​ទេគឺ​គេច​ទៅ​សំងំ​រស់នៅ​ជាមួយ​ប្រពន្ធ​នៅ​ឯ​ខេត្តតាកែវកន្លែង​ចចាប់ខ្លួនរហូត​មក​ដល់​ថ្ងៃ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​បាន​នៅ​ពេល​នេះ​ ។ ដោយ ÷កែវភ្នែក

អត្ថបទពាក់ព័ន្ធ