ទំព័រដើម ព័ត៌មានជាតិ ឃាតករសម្លាប់បុគ្គលិកកាស៊ីណូនៅក្រុងបាវិតយ៉ាងព្រៃផ្សៃត្រូវចាប់ខ្លួនបានហើយ

ឃាតករសម្លាប់បុគ្គលិកកាស៊ីណូនៅក្រុងបាវិតយ៉ាងព្រៃផ្សៃត្រូវចាប់ខ្លួនបានហើយ

សន្តិសុខសង្គម

0 មត្តិ

ព្រះវិហារ ÷ ជនសង្សយ័ម្នាក់ដែលធ្វើសកម្មភាពសម្លាប់និងកាត់ក្បាលបុគ្គលិកកាសុីណូនៅក្រុងបាវិតខេត្តស្វាយរៀងកាលពីយប់ថ្ងៃទី២០ខែមេសាឆ្នាំ២០២៣ម្សិលមិញនោះត្រូវបានសមត្ថកិច្ចនគរ បាលខេត្តព្រះវិហារឃាត់ខ្លួនហើយបន្ទាប់ពីរូបគេរត់គេចខ្លួនទៅដល់ខេត្តព្រះវិហា ។

យោងតាមការបញ្ជាក់របស់លោក គង់ គារនាយការិយាលយ័នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តព្រះវិហារបានឲ្យដឹងថា÷ជនសង្សយ័ជាឃាតករ ត្រូវឃាត់ខ្លួននៅចំណុចផ្ទះសំណាក់កូលាប៣ស្ថិតនៅភូមិ កំពង់ស្រឡៅឃុំកំពង់ស្រឡៅស្រុកឆែប ខេត្តព្រះវិហារ។

ក្រោយពីឃាត់ខ្លួនបានជនសង្ស័យបានលេបថ្នាំសម្លាប់ខ្លួនតែត្រូវបានសមត្ថកិច្ចជួយសង្គ្រោះ ដឹកយកទៅមន្ទីរពេទ្យ១៦មករាខេត្តព្រះវិហារន។

ក្រោយសង្គ្រោះបានហើយជនសង្សយ័ត្រូវបានប្រគល់ជូនសមត្ថកិច្ចនគរបានខេត្តស្វាយរៀងដើម្បី
បន្តនិតិវិធីតាមច្បាប់នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការផ្តន្ទាទោស តាមផ្លូវច្បាប់។

អត្ថបទពាក់ព័ន្ធ