ទំព័រដើម ព័ត៌មានជាតិ ជនសង្ស័យយ៉ាងហោចណាស់៣នាក់ត្រូវឃាត់ខ្លួនប្រើហិង្សាលើអ្នកដទៃឲ្យមានស្នាមរបួស

ជនសង្ស័យយ៉ាងហោចណាស់៣នាក់ត្រូវឃាត់ខ្លួនប្រើហិង្សាលើអ្នកដទៃឲ្យមានស្នាមរបួស

0 មត្តិ

បន្ទាយមានជ័យ÷ សមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ក្រោយពួកគេបាន ប្រើប្រាស់ហិង្សាលើអ្នកដទៃជនសង្ស័យទាំងនោះរួមមាន ៖ ១.ឈ្មោះ​ Soraprach Kiryapong ភេទប្រុសជនជាតិថៃស្នាក់នៅក្រុងប៉ោយប៉ែត ។២ឈ្មោះ​ Supphachai Setteemut ភេទប្រុស ជនជាតិថៃ​ មកធ្វើការ ស្នាក់នៅក្នុងក្រុងប៉ោយប៉ែតនិង៣.ឈ្មោះ​ MONSAK AIMYOO (ហៅសៀ)​ ភេទប្រុសជនជាតិថៃ ។ វត្ថុតាងកាំបិតបុ័ងតោដែលសមត្ថកិច្ចប្រមូលបាន

ជនសង្ស័យទាំង៣នាក់ស្នាក់នៅបណ្តោះអាសន្នភូមិផ្សារកណ្តាលសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានសាកសួរក្រោយឃាត់ខ្លួន ពួកគេទាំង៣នាក់  បានសារភាពថា÷÷ពួកខ្លួនពិតជាបានធ្វេីសកម្មភាពកាប់ទៅលេីជនរងគ្រោះជាជនជាតិចិនខាងលើ ពិតប្រាកដមែន ដោយប្រើកាំបិតបុ័ងតោកាប់ លើជនរងគ្រោះ ។

យោងតាមពាក្យបណ្ដឹង និងចម្លើយសារភាព ជនសង្ស័យទាំង៣នាក់រួមនិងវត្ថុតាង (កាំបិត1ដើម) ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់កាលពីថ្ងៃទី២២ ខែមីនាឆ្នាំ២០២៣នេះ៕

អត្ថបទពាក់ព័ន្ធ