ទំព័រដើម ព័ត៌មានជាតិ បុរសម្នាក់កើតជំងឺផ្លូវចិត្តដល់កំពូលធ្វើអត្តឃាតដោយគ្រាប់បែក

បុរសម្នាក់កើតជំងឺផ្លូវចិត្តដល់កំពូលធ្វើអត្តឃាតដោយគ្រាប់បែក

Breaking News

0 មត្តិ

បាត់ដំបង÷ ហេតុការណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីឮសំឡេងគ្រាប់បែកផ្ទុះឡើងកណ្តាលទីក្រុងនៃខេត្តបាត់ដំបងធើ្វឲ្យមហាជនភ័យស្លន់ស្លោររត់ចែកជើងគ្នាបាទជើងសព្រាតពោលគឺបុរសម្នាក់បានគិតខ្លីបញ្ចប់ជីវិតដផយប្រើវិធីសម្លាប់ខ្លួនបំផ្ទុះគ្រាប់បែក ។

សេចក្តីក្តីរាយការណ៍បានឲ្យដឹងថា ករណីបំផ្ទុះគ្រាប់បែកអត្តឃាតនោះ បណ្ដាលឲ្យបុរសម្នាក់រងរបួស ស្លាប់ដាច់អវៈយវៈស្ទើរទាំងស្រុងពិតជាសង្វេគខ្លាំងណាស់ ។

សេចក្តីរាយការណ៍ដដែលបានបញ្ជាក់ថា បុរសខាងលើគាត់មានបញ្ហាផ្លូវចិត្តបន្ទាប់ពីបែកបាក់គ្រួសារស់នៅមិនចុះសម្រុងខណៈគ្រួសាររបស់គាត់មានកូនម្នាក់ផងដែរ  ។

ហេតុការណ៍ភ្ញាក់ផ្អើល បានកើតឡើងនៅព្រឹកថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០២៣ចំណុចស្រះទឹក វិមានសព ស្ថិត ក្នុងភូមិ បែកចានថ្មី សង្កាត់ ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង នេះជាដំណឹងបឋម ៕

អត្ថបទពាក់ព័ន្ធ