បន្ទាយមានជ័យ÷កញ្ញាត្បាល់ធំម្ចាស់អាខោនហ្វេសប៊ុកEat with Koemoy ដោយសារតែចង់ឲ្យមហាជនចាប់អារម្មណ៍ច្រើនលើសកម្មភាពម្ហូបអាហាររបស់នាង ទើបនាងបង្កើតមុខម្ហូបហើយបរិភោគបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកជាប្រចាំថ្ងៃ ។
កញ្ញាត្បាល់ធំមានស្រុកកំណើតនៅឃុំបន្ទាយនាងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កញ្ញាតែងតែធ្វើសកម្មភាពញាំមុខម្ហូបហើយថតធ្វើជាវីដេអូដាក់ក្នុងសង្គមហ្វេសប៊ុកឥឡូវនេះនាងបានចេញមុខ ឡាយវីដេអូសុំទោសសាធារណជនក្រោយ នាងយកសត្វស្លាបដ៏កម្រមកបរិភោគបង្ហាញដល់មជ្ឈដ្ឋានមហាជនក្នុងបំណងចង់ឲ្យមានការចាប់អារម្មណ៍ខ្លាំងដឹងអីថាយុវជនសម័យថ្មីឥឡូវគេក៏មានគំនិតជាតិនិយមចង់អភិរក្សសត្វព្រៃបានចេញមកតិះដៀលសកម្មភាពរបស់នាង យ៉ាងផុសផុល ។
បន្ទាប់ពីរងការរិះគន់យ៉ាងស្ពឹកមុខស្រាប់តែសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបន្ទាយនាងបានឲ្យនាងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព យកសាច់សត្វព្រៃមកធ្វើម្ហូបតទៅទៀត។ ព្រោះទង្វើរបស់ ម្ចាស់Acount Eat with Koemoy មិនបានចំណេញអ្វីដល់សង្គមជាតិនោះទេ ពោលគឺជាទង្វើដែលយុវជនមិនគួរធ្វើតាមនោះឡើយ។
យោងតាមការបកស្រាយរបស់កញ្ញាបានសង្កត់ធ្ងន់ថាសត្វព្រៃដែលនាងយកមកធ្វើម្ហូបនោះគឺបានមកពី អ្នកស្រុកដាក់អន្ទាក់បានហើយលក់ឲ្យនាង ជាសត្វស្លាប់ស្រាប់ទេនាងបន្តថាខ្ញុំឈប់ហើយ ម៉ែឪបងប្អូនទង្វើរបស់ខ្ញុំ ពិតជាមិនគប្បីមែន ៕