ទំព័រដើម ទេសចរណ៍ កំណាព្យបង្ក្រាបស្នូកឃ័រទុកមើលអនឡាញ

កំណាព្យបង្ក្រាបស្នូកឃ័រទុកមើលអនឡាញ

និពន្ធដោយ កវី វល្លិ៍ តាអើក

0 មត្តិ

កំណាព្យប៉ោយប៉ែតបង្ក្រាបបនល្បែងស្នូកឃ័រ ?

* ស្នូកអើយស្នូកឃ័រ ស្នូកឈរលីលឺ ហាក់មិនដឹងអ្វី គេចោទជាល្បែង ថាស្នូកអប្រិយ ឲ្យខ្មែរប្រុសស្រី ងប់និងល្បែងស្នូក  ។

* តាមពិតអីចេះ ការល្បែងទាំងនេះ ទុកជាកីឡា គេលេងស្នូកឃ័រ  តាមចិត្តប្រាថ្នា គ្រប់ប្រទេសណា ក៏មលេងស្នូកឃ័រ ។

* ខុសតែប៉ោយប៉ែត ដើមចមដើមហេតុ មកចោទស្នូកឃ័រ  ជាល្បែងខុសច្បាប់ ដែលរដ្ឋបានស្នើ  ឲ្យម្ចាស់ស្នូកឃ័រ  ទទួលខុសត្រូវ  ។

* រឿងពិតអនឡាញ  ដែលជាស្មុគស្មាញ ប៉ះពាល់គ្រប់ផ្លូវ  ជាល្បែងខុសច្បាប់ ដែលរដ្ឋតម្រូវ ឲ្យបង្ក្រាបទៅ ភ្នាល់តាមវេបសាយ  ។

* បើមិនដឹងន័យ ខ្ញុំសូមលកលៃ ធ្វើការអធិប្បាយ ពន្យល់អស់លោក រាជការទាំងឡាយ កុំឡើយឡែបខាយ ចាប់ចោទស្នូកឃ័រ ៕

ដោយ ស៊ីក្លូខ្មែរប៉ុស្តិ៍

អត្ថបទពាក់ព័ន្ធ