ទំព័រដើម ព័ត៌មានជាតិ ស្ត្រីម្នាក់មានសម្រស់ស្រស់សោភាស្លាប់ហើមរលួយក្នុងរថយន្តព្រួសនៅបាត់ដំបង

ស្ត្រីម្នាក់មានសម្រស់ស្រស់សោភាស្លាប់ហើមរលួយក្នុងរថយន្តព្រួសនៅបាត់ដំបង

ព័ត៌មាន សន្តិសុខសង្គម

0 មត្តិ

បាត់ដំបង÷មនុស្សម្នាជាច្រើនបានទៅចូលរួមមើលសពស្ត្រីម្នាក់ហើមស្អុយក្នុងរថយន្តមួយគ្រឿងម៉ាកព្រួសពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2  BO-13 71សង្ស័យជាករណីឃាតកម្មសម្លាប់ហើយឃាតករបានរត់គេចខ្លួនបាត់។

ហេតុការភ្ញាក់ផ្អើលខាងលើ បានកើតឡើងកាលពី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នៅចំណុចក្រោយផ្សារទំនើបភួមពុយស្ថិត ក្នុងភូមិអញ្ចាញសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង  ។

សាកសពស្ត្រីរងគ្រោះត្រូវបានគេស្គាល់ថាឈ្មោះ ឌិន សោភា មានអាយុ៣៤ឆ្នាំមុខរបរជាអ្នកលក់ដីឡូតិ៍ និងហាងកែសម្ផស្ស រស់នៅភូមិត្រពាំងជើង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខរាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីបុរស ឈ្មោះ ណូ រ៉ា មានអាយុ៣៤ ដែលត្រូវជាប្តីនារីរងគ្រោះបានបញ្ជាក់ ថាប្រពន្ធរបស់ខ្លួនបានចេញពីផ្ទះតាំងពី ព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២មកម្លេះដោយនាងបានប្រាប់អ្នកផ្ទះថាមកចូលរួមកម្មវិធីខួបកំណើតមិត្តភក្តិ បន្ទាប់ពីមានការសង្ស័យដោយបាត់ប្រពន្ធយូរធមិនឃើញត្រឡប់ទៅផ្ទះវិញ លើសពីនេះទៅទៀតទំនាក់ទំនងតាមទូរស័ព្ទក៏មិនបាន ទើបដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចដើម្បីធ្វើការស្រាវជ្រាវស្វែងរករហូតដល់យប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញក៏ទទួលបានព័ត៌មានថា÷ មានករណីស្ត្រីម្នាក់ដេកស្លាប់នៅក្នុងរថយន្តPruis ដែលមានស្លាកលេខជារបស់ខ្លួនទើបផ្អើលនាំគ្នាឡើងពីភ្នំពេញមកក៏ឃើញប្រពន្ធខ្លួនដេកស្លាប់នៅក្នុងរថយន្តផ្នែកខាងក្រោយ និងខាងលើកំរាលសាកសពមានសភាពហើមស្អុយទៅហើយពិតជាសង្វេគតក់ស្លុតរន្ធត់ខ្លាំងណាស់។

សមត្ថកិច្ចជំនាញនិងក្រុមគ្រូពេទ្យព្រមទាំងព្រះរាជអាជ្ញាផងបានចុះមកពិនិត្យធ្វើកោសល្យវិច័យដើម្បីស្វែងរកស្នាកស្នាមដើម្បីអោយប្រាកដថាជាករណីឃាតកម្ម ឬក៏ជាករណីអ្វីអោយពិតប្រាកដនោះ។

តែទោះជាយ៉ាងណា ប្រជាពលរដ្ឋ បានដាក់ការសង្ស័យថា ជាករណីឃាតករសម្លាប់់បំបិទមាត់  ដោយការប្លន់យកទ្រព្យសម្បត្តិរបស់នាងក៏ថាបាន នេះគ្រាន់តែជាការយល់ឃើញ របស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ ៕

អត្ថបទពាក់ព័ន្ធ