ទំព័រដើម ទេសចរណ៍ កីឡាករស្មងដែកស្រែកទារព្រលឹងក្រាល់សម្ផស្សរួចផុតវេទនា

កីឡាករស្មងដែកស្រែកទារព្រលឹងក្រាល់សម្ផស្សរួចផុតវេទនា

ព័ត៌មានជាតិ និង កីឡា

0 មត្តិ

កំណាព្យកីឡាករឆ្នើមរួចផុតទុក្ខភ័យ

កីឡាករក្រាក់សម្ផស្ស រួចផុតគ្រោះភ័យ ក្រោយ ឈឺរាំរៃ ទឹកដីសំឡូត ខេត្តបាត់ដំបង ដែលជាកកើត បានផ្តល់កំណើត កើតភាពល្បីល្បាញ សង្វៀនវត្តដំរីស បច្ចុប្បន្នត្រូវបានគេឃុបឃិត លក់ដូរអស់ហើយ នៅឡើយតែស្នាមកេរឈ្មោះតែប៉ុណ្ណោះ ។

ឥឡូវឮថា អ្នកមានឧកញ៉ា ជួយលើកតម្កើង ផ្តល់ក្តីសង្ឃឹម ជីវិតរៀងសើម ក្រីក្រចាប់ផ្តើម រត់ផុតវេទនា ។

មិនតែប៉ុណ្ណោះ ឃើញហ្វេសប៊ុកផុស ជួយជ្រោមជ្រែងគ្នា តេជោហ៊ុនសែន ព្រមទាំងភរិយា ផ្តល់ច្រើនគណនា ២មុឺនដុល្លារ ។

អំណោយថ្លាថ្លែង កេរ្តិ៍ឈ្មោះធ្លាប់ល្បី ស្មងដែកអស្ចារ្យ ស្រែកទារព្រលឹង ឈ្មោះជាកីឡា ជើងខ្លាំងគឺជា សម្ផស្សស្មងដែក ។

នៅស្រុកសំឡូត ផ្ទះគឺទ្រុងពោត ធ្វើជាទីដេក រួមរស់សុខសាន្ត មិនមែនរហូត ខ្ទមចំការពោត ជីវិតតស៊ូ ៕និពន្ធដោយ ព្រាប ឥន្ទ វឌ្ឍនៈ

អត្ថបទពាក់ព័ន្ធ