ទំព័រដើម ព័ត៌មានជាតិ ធូរេនសំឡូតនៅតែពេញនិយមនិងបង្កប់រសជាតិឆ្ងុយឆ្ងាញ់តម្លៃនៅតែមិនធ្លាក់ចុះ

ធូរេនសំឡូតនៅតែពេញនិយមនិងបង្កប់រសជាតិឆ្ងុយឆ្ងាញ់តម្លៃនៅតែមិនធ្លាក់ចុះ

ព័ត៌មានជាតិ កសិកម្ម

0 មត្តិ

បាត់ដំបង÷ប្រទេសកម្ពុជាជាប្រទេសមួយនៅភូមិភាគអាសុីដែលជាប្រទេសមានដីធ្លីជីជាតិល្អ សម្រាប់ការដាំដុះនូវផលដំណាំកសិកម្មគ្រប់ប្រភេទក្នុងនោះកម្ពុជាមានប្រជាជនប្រមាណជា៧០ %ប្រ កបមុខរបរកសិកម្មនិង២០/%ជាពាណិជ្ជករ ។

ការដាក់តាំងផ្លែធូរេនសំឡូត

ប្រភេទដីដែលអាចដាំដំណាំ ធូរេនបានមាននៅ តំបន់ខេត្តកំពត កំពង់ចាម ប៉ៃលិន បាត់ដំបង និងត្បូងឃ្មុំដែលជាខេត្តមានដីប្រកបដោយជីវិជាតិល្អ អាចឲ្យដំណាំធូរេនលូតលាត់បាន និងមានទិន្នផលខ្ពស់ រសជាតិឆ្ងាញ់ពិសា មិនចាញ់អំបូរធូរេននាំចូលមកពីប្រទេសជិតខាងយើងឡើយ  ។

កសិករ អ្នកខេត្តបាត់ដំបង ស្រុកសំឡូត នារដូវកាលប្រមូលផលដំណាំធូរេនម្នាក់ៗ ញញឹមបិទមាត់មិនជិតទេ ព្រោះពួកគេទទួលបានទិន្នផលពីដំណាំធូរេនបានមួយផ្នែកធំម្យ៉ាងទៀតតម្លៃធូរេនឆ្នាំនេះមិនបានធ្លាក់ថ្លៃឡើយ ពោលគឺធូរេន១គីឡូក្រាមនៅតែ ២០,០០០រៀលដដែល  ។ កញ្ញា សុខ លីភា កសិករនៅស្រុកសង្កែខេត្តបាត់ដំបង បានឲ្យដឹងថា ក្នុងមួយថ្ងៃៗកញ្ញាអាចលក់ផ្លែធូរេន ស្រុកសំឡូតបានជាង២០០គីឡូក្រាម ទៅ៣០០ គីឡូក្រាម ហើយមិនពិបាកដូចលក់ធូរេនពីប្រទេសថៃនោះទេ អ្វីដែលសំខាន់នោះធូរេនសំឡូតជាផលិតផលក្នុងស្រុកហើយរសជាតិល្អជាងធូរេននាំចូល ។

លោក កែវ រតនៈ មកពី រាជធានីភ្នំពេញ ដៃកាន់ផ្លែធូរេនសំឡូតមានទម្ងន់៤គីឡូក្រាម លោកបានលើកឡើង និងសសើរពីរសជាតិ ធុរេនសំឡូតថា ឆ្ងាញ់ផ្អែមមុត ជាងធូរេន របស់ប្រទេសជិតខាងយើង ។លោកថាឲ្យតែដល់រដូវកាលធូរេនទុំក្រុមគ្រួសាររបស់លោក តែងនាំគ្នាស្កាត់ពីភ្នំពេញមកទឹកដី ខេត្តបាត់ដំបងហើយបន្តដំណើរទៅកាន់ចំការនៅឯស្រុកសំឡូត ដើម្បីទៅទិញផ្លែធូរេនចែកបងប្អូននៅភ្នំពេញ និងតាមខេត្ត ។

លោក កែវ រតនៈបានបន្តទៀតថា ធូរេនស្រុកសំឡូត ផ្លែធំៗល្អ ហើយសាច់ច្រើន តម្លៃមិនថ្លៃពេកហើយក៏មិនថោកដែរ គឺអាចទទួលយកបានអ្វីដែលលោក បារម្ភ គឺមានអ្នកលក់ខ្លះបានប្រើប្រាស់ កិត្តិយសរបស់ធូរេនសំឡូត យកផ្លែធូរេន ថៃមកលក់ ហើយប្រាប់ អ្នកទិញថាធូរេនសំឡូត តែតាមពិត ធូរេនថៃ ឬ វៀតណាម ជាដើម ។

លោកថា អ្នកលក់ត្រូវតែ ប្រើប្រាស់ពាក្យសម្ដីពិត បើថាខ្លួនលក់ធូរេន ខ្មែរ ប្រាប់ថាជារបស់ខ្មែរ បើលក់ផ្លែឈើថៃប្រាប់ថា ថៃបែបនេះអ្នកទិញនឹងមានទំនុកចិត្តលើអ្នកលក់ ហើយថ្ងៃខាងមុខផលិតផលក្នុងស្រុកនឹងត្រូវបានលើកកម្ពស់ទៀតផង ៕

អត្ថបទពាក់ព័ន្ធ