ទំព័រដើម ព័ត៌មានជាតិ ក្រោយពីស្រីយួនប្តឹងប៉ូលិសប្រឹងតាមចាប់ជនសង្ស័យបានចំនួន៩នាក់

ក្រោយពីស្រីយួនប្តឹងប៉ូលិសប្រឹងតាមចាប់ជនសង្ស័យបានចំនួន៩នាក់

ព័ត៌មាន សន្តិសុខសង្គម

0 មត្តិ

បន្ទាយមានជ័យ÷កម្លាំងនគរបាលក្រុងប៉ោយប៉ែតកាលពីថ្ងៃទី០៧ ខែមិថុនាឆ្នាំ២០២២ម្សិលមិញ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក វរសេនីយ៍ឯក សៅ សារឿនអធិការនគរបាលក្រុងប៉ោយប៉ែត តាម បណ្តឹងជនរងគ្រោះករណីឆក់ទូរស័ព្ទកាលពីយប់ថ្ងៃទី០៦ ខែមិថុនាឆ្នាំ២០២២ម៉ោង១២និង ៤០នាទីរំលងអាធ្រាតនៅចំណុចបុរីខេធីអេច្ឆ ក្រុងប៉ោយប៉ែត។

ក្រោយទទួលបានពាក្យបណ្តឹងកម្លាំងជំនាញផែន ព្រហ្មទណ្ឌកំរិតស្រាលនៃអធិការដ្ឋានក្រុងប៉ោយប៉ែតបានធ្វើការស្រាវជ្រាវនិងបង្រ្កាបឃាត់ខ្លួនអ្នកទទួលផលចោរកម្មរួមនិងមុខសញ្ញាឆក់ទូរស័ព្ទកាបូបបានជាច្រើននាក់រួមនឹងបក្សពួកសរុបចំនួន ០៩នាក់យកមកសួរនាំនៅអធិការក្រុង ។

បច្ចប្បន្នកម្លាំងជំនាញបានរៀបចំកសាងសំណុំរឿងបញ្ជូនជនសង្ស័យតាមនិតិវិធីចាត់ការបន្តតាមផ្លូវច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ។

សូមបញ្ជាក់ថាស្ត្រីរងគ្រោះត្រូវបានប្រភពព័ត៌មាន បង្ហើបថានាង ជាជនជាតិវៀតណាម សង្ស័យមកធ្វើការ ជាមួយក្រុមអ្នកបើកអនឡាញខុសច្បាប់នៅ ទឹកដី ខ្មែរក្បែរព្រំដែនថៃ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៕

អត្ថបទពាក់ព័ន្ធ