ទំព័រដើម ទេសចរណ៍ កម្ពុជាទទួលបានមេដាយមាស៩ប្រាក់១៣និងសំរិទ្ធ៤១ក្នុងព្រឹត្តការណ៏សុីហ្គេមប្រទេសវៀតណាម

កម្ពុជាទទួលបានមេដាយមាស៩ប្រាក់១៣និងសំរិទ្ធ៤១ក្នុងព្រឹត្តការណ៏សុីហ្គេមប្រទេសវៀតណាម

ព័ត៌មានកីឡាជាតិ

0 មត្តិ

ភ្នំពេញ÷សរុបមេដាយរបស់កម្ពុជាក្នុងព្រឹត្តិការណ៍ Sea Game លើកទី៣១ នៅប្រទេសវៀតណាម កម្ពុជាយើងដណ្ដើមបានមេដាយសរុប៦៣មេដាយ ក្នុងនោះមានមេដាយមាសចំនួន០៩ ប្រាក់ចំនួន ១៣និងសំរឹទ្ធចំនួន៤១មេដាយឈរលេខរៀងទីន ០៨ក្នុងតារាងមេដាយស៊ីហ្គេម ដោយឈរលើប្រទេសប្រ៊ុយណេ ឡាវ និងទីម័រខាងកើត ។

បើទោះជាបែបណាក្តីកម្ពុជាយើង បានបំបែកកំណត់ត្រាមេដាយស៊ីហ្គេមលើកទី៣០ឆ្នាំ២០១៩ នៅហ្វីលីពីន ដែលកាលនោះកម្ពុជាយើងដណ្ដើមបានមេដាយសរុបបានត្រឹម៤០គ្រឿង រួមមានមេដាយមាសចំនួន០៤ប្រាក់ចំនួន ០៦ និងសំរឹទ្ធ ចំនួន៣៤  មេដាយ ។

យោងតាមការបញ្ជាក់ពីសហព័ន្ធកីឡាកម្ពុជា បានឲ្យដឹងថានាព្រឹត្តិការណ៍ស៊ីហ្គេមនៅប្រទេស វៀតណាម កម្ពុជាយើងទទួលបានមេដាយមាសចំនួន០៩ ប្រាក់ចំនួន១៣ និងមេដាយសំរិទ្ធចំនួន ៤១មេដាយសរុប ចំនួន៦៣ ដូច្នេះកម្ពុជាយើងទទួលបានមេដាយកើនជាងមុនចំនួន២២មេដាយ មេដាយមាសកើនចំនួន៥មេដាយ មេដាយប្រាក់កើនចំនួន៧សំរិទ្ធកើនចំនួន០៧មាដាយ ៕

 

អត្ថបទពាក់ព័ន្ធ