ទំព័រដើម ទេសចរណ៍ ប្រដាល់គុនខ្មែរអន្តរជាតិនៅសង្វៀនបាយន័ព្រឹកថ្ងៃសៅរ៍ទី៣០មេសា

ប្រដាល់គុនខ្មែរអន្តរជាតិនៅសង្វៀនបាយន័ព្រឹកថ្ងៃសៅរ៍ទី៣០មេសា

ព័ត៌មានកីឡា អន្តរជាតិ

0 មត្តិ

ភ្នំពេញ÷កម្មវិធីប្រដាល់គុនខ្មែរអន្តរជាតិនៅសង្វៀនMissileស្ថានីយទូរទស្សន៍បាយ័នសម្រាប់ព្រឹកថ្ងៃសៅរ៍ទី៣០ខែមេសាឆ្នាំ២០២២កម្មវិធីប្រកួតរួមមាន÷កីឡាករកម្ពុជានិងកម្ពុជាប្រភេទទម្ងន់ ៤៥គីឡូក្រាមកីឡាករចនសុភានិងកីឡាករ រតនះប៊ូកេីត ។

កីឡាករកម្ពុជានិងកម្ពុជា ប្រភេទទម្ងន់៦០គីឡូក្រាម រវាងកីឡាករ ភួង ពិសិទ្ធ និងកីឡាករ ទបុង ខ្លាសិទ្ធ ពួកគេឈរលើប្រភេទទម្ងន់មធ្យម ជាប្រភេទសម្បូរទីផ្សារប្រកួតសម្រាប់ថ្ងៃទៅអនាគត ។

ដោយឡែកការប្រកួតគូអន្តរជាតិ វិញម្តងរវាងកីឡាករជើងខ្លាំងរបស់កម្ពុជា  ពេជ្រ កក្កដា និងកីឡាករសញ្ជាតិថៃ ផេតយះស៊ូ ពួកគេនឹងប្រកួតក្នុងទម្ងន់57kg ដែលជាទម្ងន់ស្រាលសប្បាយមើល ស្នៀតគុនរបស់ពួកគេបង្ហាញលើសង្វៀនបាយន័ ។

ក្រុមអ្នកលេងគាំទ្រ គុនខ្មែរបានកំពុងតែ ចាំអ៊ុតលទ្ធផល ជើងខ្លាំង ពេជ្រ កក្កដា ដែលជាកូនសិស្ស របស់លោកគ្រូ ពេជ្រ សុផាន់ ក្លិបចលនាយុវជន ១៥៧ដែលកំពុងតែឡើងជើងក្នុងការប្រកួតកន្លងទៅជាមួយ កីឡាករកម្ពុជាដូចគ្នា ។

ចំណែក ការប្រកួតប្រភេទទម្ងន់ យក្សគីឡូ៧១គឺ កីឡាករកម្ពុជា លី រិទ្ធី និងអ្នកលេងជង្គង់ហោះថៃ កីឡាករ ហ្វាផាយ៉ាក គូនេះពិតជាមានការស្វិតស្វាញ ខ្លង ខណៈជើងខ្លាំង កម្ពុជាខកខាន ឡើងសង្វៀនយូរខែពេក ។ សម្រាប់អ្នកលេងគុនខ្មែរថា លី រិទ្ធី ពិបាកយកឈ្នះលើកីឡាករថៃណាស់ ព្រោះជាទូទៅ កីឡាករកម្ពុជាយើង ហ្វឹកហាត់នៅមានកំរិត ផ្នែកថាមពលកម្លាំងមិនគ្រប់គ្រាន់តែម្តង ៕

អត្ថបទពាក់ព័ន្ធ